ម្ដាយចិត្តអប្រិយ៍! បោះកូនចោលក្នុងព្រៃ បង្កការភ្ញាក់ផ្អើលពលរដ្ឋស្រុកចិត្របុរី

ចែករំលែក៖

ខេត្តក្រចេះ៖ ហេតុការណ៍ដ៏គួរឲ្យរន្ធត់មួយបានកើត ឡើង បន្ទាប់ពីមានការរកឃើញទារកត្រូវបានម្ដាយចិត្តអប្រិយ៍យកទៅបោះចោលក្នុងតំបន់ព្រៃ ស្ថិតនៅស្រុកចិត្របុរី ខេត្តក្រចេះ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងចំណោមប្រជាពលរដ្ឋក្នុងតំបន់។

 

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ទារកតូចត្រូវបានរកឃើញក្នុងស្ថានភាពគួរឲ្យអាណិត ខណៈពេលអ្នកភូមិចូលទៅមើល ហើយបានប្រញាប់រាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ដើម្បីចាត់វិធានការជួយសង្គ្រោះជាបន្ទាន់។

 

ក្រោយទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ និងយកទារកទៅថែទាំ ព្រមទាំងបើកការស៊ើបអង្កេត ដើម្បីស្វែងរកម្តាយពាក់ព័ន្ធ មកទទួលខុសត្រូវតាមផ្លូវច្បាប់។

 

ករណីនេះបានបង្កការរិះគន់យ៉ាងខ្លាំងពីសំណាក់សាធារណជន ដែលចាត់ទុកថាជាសកម្មភាពខ្វះមនុស្សធម៌ និងមិនអាចទទួលយកបាន ហើយអំពាវនាវឲ្យអាជ្ញាធរចាត់វិធានការយ៉ាងតឹងរឹង ដើម្បីទប់ស្កាត់ហេតុការណ៍ស្រដៀងនេះកើតឡើងម្ដងទៀត៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print