អ៊ីរ៉ង់ថ្លែងថា នឹងពិនិត្យនិងគ្រប់គ្រងចំពោះច្រកសមុទ្រ Hormuz រហូតដល់ពេលបញ្ចប់សង្គ្រាមទាំងស្រុង

ចែករំលែក៖

អន្តរជាតិ : ទីភ្នាក់ងារសារព័ត៌មានមួយរបស់ប្រទេសអ៊ីរ៉ង់បានផ្សាយដំណឹងកាលពីថ្ងៃទី១៨ ខែមេសាថា  លេខាធិការដ្ឋានគណៈកម្មាធិការសន្តិសុខជាតិកំពូលអ៊ីរ៉ង់បានចេញផ្សាយសេចក្តីថ្លែងការណ៍ស្តីពីវឌ្ឍនភាពថ្មីបំផុតនៃការចរចាជាមួយអាមេរិកថា  អ៊ីរ៉ង់បានប្តេជ្ញាចិត្តធ្វើការត្រួតពិនិត្យនិងគ្រប់គ្រងចំពោះការធ្វើចរាចរណ៍ឆ្លងច្រកសមុទ្រ Hormuz  រហូតដល់ពេលបញ្ចប់សង្គ្រាមទាំងស្រុង  និងសម្រេចសន្តិភាពយូរអង្វែងក្នុងតំបន់។

 

សេចក្តីថ្លែងការណ៍បានលើកឡើងថា   បើសិនជាសត្រូវគោរពកិច្ចព្រមព្រៀងបទឈប់បាញ់តាមសមរភូមិទាំងអស់ នោះ ច្រកសមុទ្រ Hormuz នឹងបើកឱ្យប្រើប្រាស់ជាបណ្តោះអាសន្នក្រោមលក្ខខណ្ឌកំណត់មុនពេលដែលដំណាក់កាលបទឈប់បាញ់បញ្ចប់ នាវាទាំងអស់គួរស្ថិតក្នុងការគ្រប់គ្រងនិងទទួលបានការអនុញ្ញាតពីកងកម្លាំងប្រដាប់អាវុធនៃប្រទេសអ៊ីរ៉ង់ និងធ្វើនាវាចរណ៍តាមខ្សែនាវាចរណ៍ដែលកំណត់ដោយអ៊ីរ៉ង់ ។

 

ក្រៅពីនេះ ឱ្យតែភាគីសត្រូវប៉ុនប៉ងរំខានការធ្វើនាវាចរណ៍និងចាត់វិធានការដូចជាបិទខ្ទប់ក្នុងដែនសមុទ្រជាដើម  នោះ អ៊ីរ៉ង់នឹងសម្គាល់វាជាទង្វើដែលល្មើសពីបទឈប់បាញ់ នឹងទប់ទល់ការបើកច្រកសមុទ្រ Hormuz ដោយមានលក្ខខណ្ឌកំណត់និងមានកម្រិត។

...

 

សេចក្តីថ្លែងការណ៍បានបន្តថា  ពេលថ្មីៗនេះ ក្នុងអំឡុងពេលដែលសេនាធិការកងទ័ពជើងគោកប៉ាគីស្ថានបំពេញទស្សនកិច្ចនៅទីក្រុងតេអេរ៉ង់ ភាគីអាមេរិកបានលើកឡើងគម្រោងថ្មីៗ។ អ៊ីរ៉ង់បាននិងកំពុងគិតពិចារណាពីគម្រោងទាំងនេះ ប៉ុន្តែនៅមិនទាន់ឆ្លើយតបឡើយ៕ ប្រភព : (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print