ពលករខ្មែរម្នាក់បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន ដោយបន្សល់ទុកបណ្តាំចុងក្រោយមួយសន្លឹក

ចែករំលែក៖

ខេត្តបាត់ដំបង÷ បុរសអតីតជាពលករខ្មែរម្នាក់បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន បន្សល់ទុកនូវបណ្តាំចុងក្រោយមួយសន្លឹក បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ០៧និង៤១នាទី ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ នៅត្រង់ចំណុចក្រុមទី០៣ ស្ថិតក្នុងភូមិបេង ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។

 

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ សុខ ខេន ភេទប្រុស អាយុ ៣១ឆ្នាំ អតីតជាពលករខ្មែរមកពីប្រទេសថៃកាលពីសម័យផ្ទុះកូវីដ១៩ ទីលំនៅបច្ចុប្បន្ន រស់នៅភូមិបេង ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង បានធ្វើអត្តឃាតដោយយកខ្សែគោចងកទៅនឹងធ្នឹមផ្ទះបណ្តាលឲ្យស្លាប់ ដោយបន្សល់ទុកបណ្តាំចុងក្រោយមួយសន្លឹកដែលមានខ្លឹមសារថា (អ្វីដែលមិនមែនជារបស់យើងហាមប៉ះ .យកអ្វីដែលជារបស់លោកឯងយកទៅ) (ទាំងនេះខ្ញុំធ្វើមិនមែនដើម្បីលោកឯងទេ ដើម្បីខ្លួនខ្ញុំ) (នេះជាបណ្តាំហាមប៉ះ) (ខ្ញុំមិនមែនម្ចាស់ដី)។

 

ក្រោយពេលមានការភ្ញាក់ផ្អើល សមត្ថកិច្ចជំនាញក្នុងមូលដ្ឋានបានចុះទៅធ្វើការត្រួតពិនិត្យ ដោយជំនាញបច្ចេកទេស នៃអធិការដ្ឋាននគរបាលស្រុក និងក្រុមគ្រូពេទ្យរួចមក សន្និដ្ឋានថាជនរងគ្រោះពិតជាស្លាប់ដោយសារការធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនពិត ប្រាកដមែន។ បន្ទាប់មកបានប្រគល់សពជូនសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print