ក្រុមហ៊ុនលក់រាយ KK Mart Retail ដែលដំណើរការហាង KK Super Mart និង KK Mart កំពុងរៀបចំចូលផ្សារហ៊ុន (IPO) នៅលើ Bursa Malaysia ដោយមានភាគហ៊ុនដល់ទៅ 840 លានភាគហ៊ុន។
យោងតាមឯកសារដែលបានដាក់ស្នើទៅ Securities Commission Malaysia កាលពីថ្ងៃចន្ទ ក្រុមហ៊ុនមិនទាន់បង្ហាញតម្លៃ IPO ទំហំប្រាក់ដែលនឹងរៃអង្គាស ឬពេលវេលាចូលផ្សារហ៊ុននៅឡើយទេ។
IPO នេះរួមមាន៖
+លក់ភាគហ៊ុនមានស្រាប់រហូតដល់ 630 លានភាគហ៊ុន។
+បង្កើតភាគហ៊ុនថ្មីចំនួន 210 លានភាគហ៊ុន។
ប្រាក់ដែលទទួលបានពីភាគហ៊ុនថ្មី នឹងត្រូវប្រើសម្រាប់៖
+ពង្រីកហាង និងមជ្ឈមណ្ឌលចែកចាយ
វិនិយោគលើប្រព័ន្ធឌីជីថល និង IT។
+សងបំណុលធនាគារ
និងចំណាយពាក់ព័ន្ធនឹងការចូលផ្សារហ៊ុន។
ក្រុមហ៊ុន Maybank Investment Bank កំពុងធ្វើតួនាទីជាអ្នកប្រឹក្សា និងគ្រប់គ្រងការលក់ភាគហ៊ុនសម្រាប់ IPO នេះ។
បច្ចុប្បន្ន KK Mart មានហាងចំនួន 996 កន្លែងទូទាំងប្រទេសម៉ាឡេស៊ី ដែលផ្តល់សេវាកម្មលក់ទំនិញប្រចាំថ្ងៃ ព្រមទាំងសេវាបង់ប្រាក់ និងបញ្ចូលលុយទូរស័ព្ទផងដែរ៕










