ក្រុមក្មេងស្ទាវព្រួតដេញគុបរថយន្ត អាវតា នៅវត្តភ្នំ ប្រឈមជាប់ពន្ធនាគារម្នាក់ ពី២ទៅ៥ឆ្នាំ ពីបទ.ធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស

ចែករំលែក៖

ភ្នំពេញ ៖ ក្រោយពីតំណាងអយ្យការបញ្ចប់ការ បើកការស៊ើបសួរលើសំណុំរឿងក្មេងស្ទាវទំនើងមួយក្រុមចំនួន១១ នាក់ សប្បាយភ្លេចគិត ពពាក់ពពូនគ្នាដេញគុបរថយន្តអ្នកធ្វើដំណើរកំពុងបើកបរលើផ្លូវសាធារណៈ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនសង្ស័ យដាក់ពន្ធនាគារ PJ ជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ. ធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ដែលបទ ល្មើសនេះ ជនត្រូវចោទប្រឈមជាប់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងរួមគ្នាសងជម្ងឺចិត្តទៅដើមបណ្តឹងរដ្ឋប្បវេណី ពោលគឺការខូច ខាតទ្រព្យសម្បត្តិអ្នកដទៃថែមទៀតផង ។

 

យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់លោក ស សំណាង ចៅក្រម ស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ បានដាក់ជនត្រូវចោទទាំង១១ នាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ.ធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស

ប្រព្រឹត្តនៅចំណុចមុខហាងម៉ាស្សាយីហោ ម៉ាយូរ៉ា ផ្លូវលេខ៤៧ ក្រុម១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ តាមបញ្ញត្តិមាត្រា ៤១១ នៃក្រមព្រហ្មទណ្ឌ ។ មាត្រា ៤១១-ស្តីពីស្ថានទម្ងន់ទោស ៖ បទល្មើសដែលមានចែងក្នុងមាត្រា ៤១០ (បទធ្វើឲ្យខូចខាតដោយចេតនា) នៃក្រមនេះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ៥ ឆ្នាំ និងពិន័យជាប្រាក់ពី ៤ លាន ទៅ១០ លានរៀល ។

 

សូមជម្រាបថា ៖ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការ នគរបាលជាតិ និងអនុ វត្តន៍តាមបទបញ្ជាពីឯកឧត្តម ឧត្តបសេនីយ៍ឯក ជួន ណារិន្ទ អគ្គ ស្នងការរង និងជាស្នង ការនគរបាលរាជធានីភ្នំពេញ ក្រោមការ ដឹកនាំដោយលោកឧត្តសេនីយ៍ត្រី ប៊ុត សត្យា ស្នងការរងទទួលផែនការងារ នគរបាលព្រហ្មទណ្ឌ និងបញ្ជាផ្ទាល់ពីលោកឧត្តសេ នីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល ព្រមទាំងដឹកនាំកម្លាំងផ្ទាល់ពីលោកវរសេ នីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិ តស្រាលរាជធានីភ្នំពេញ ។ នៅថ្ងៃទី១៧ រហូតដល់ថ្ងៃទី២០ ខែ មេសា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យជាបន្ត បន្ទាប់សរុបចំនួន១១ នាក់ ពាក់ពន្ធករណីប្រព្រឹត្តបទល្មើសធ្វើ ឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើដុំថ្ម ,មួកសុវត្ថិភាព ដៃ ជើង គប់ វាយ លើរថយន្តម៉ាក AVATAR ០៧ ព៌ណខ្មៅ ពាក់ផ្លាកលេខកម្ពុជាMUSTAFA បណ្តាលឲ្យបែកកញ្ចក់រថយន្តខាងមុខនិងខាងក្រោយ,បែកកញ្ចក់ទ្វារ មុខខាងស្តាំ,បែកកញ្ចក់ទ្វារក្រោយខាងឆ្វេង,បាក់កញ្ចក់មើលក្រោយខាងឆ្វេង,បែកស្តុបខាងក្រោយសងខាង,កំពិត និងឆ្នូតចំហៀងរថយន្ត និង ពី ក្រោយ បាត់ផ្លាកលេខរថយន្តកម្ពុជាMUSTAFA ចំនួន ០១ បន្ទះ) ប្រព្រឹត្តនៅចំណុចមុខ ហាងម៉ាស្សាយីហោម៉ាយូរ៉ា ផ្លូវលេ ខ៤៧ ក្រុម១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១៩ និង០នាទី ។

...

 

បច្ចុប្បន្ន ក្រុមជនត្រូវចោទ កំពុងត្រូវឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន រងចាំការជំនុំជំរះក្តី៕ ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print