ថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកក ទម្ងន់៥០,៥២ក្រាមត្រូវ និងមុខសញ្ញា ០៤នាក់ បានសមត្ថកិច្ចន គរបាលស្រុកមោងឫស្សីបង្រ្កាបក្នុងមូលដ្ឋាន

ចែករំលែក៖

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី២៤ខែ មេសា ឆ្នាំ២០២៦ ន គរបាលស្រុកមោងឫស្សី អនុវត្តបង្រ្កាបករណីគ្រឿងញៀនបានចំនួន០៣ ករ ណី ឃឃ-ាតខ្លួនមុខ សញ្ញាល្មេីសចំនួន០៤ នានាក់និងដកហូតបានគ្រឿ ងញៀនប្រមាណ៥០,៥២ក្រាមនិងសម្ភារៈពាក់ព័ន្ធមួយចំនួន ទៀត។

 

កិច្ចប្រតិបត្តិការនេះធ្វេីឡេីងស្រ បតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គ ស្នង ការ នគរបាលជាតិនិងការចង្អុលទិសដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនិងដោ យបានការអនុញ្ញាតពីឯកឧត្ដម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអម សាលាដំបូងខេត្តបាត់ដំបងផងនោះ ។

 

លោកវរសេនីយ៍ឯក ស គឹមឡុង អធិ ការនគរបាលស្រុកមោងឫស្សីបានដឹក នាំកម្លាំងធ្វេីការបង្រ្កាបករណីខាងលេី បន្ទាប់ពីទទួលបាននូវព័ត៌មានយ៉ាងជាក់ច្បាស់មួយករណីនៅភូមិ ព្រៃដំរី ឃុំព្រៃតូចលេីជនសង័្សយឈ្មោះខៃ ណា រិន ហៅខួច ភេទប្រុស អាយុ២៤ ឆ្នាំ មានទីលំនៅភូមិបឹងព្រីង ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបងឈ្មោះ ផល សម្បត្តិ ភេទប្រុស អាយុ២១ឆ្នាំ មានទី លំនៅភូមិកូនខ្លុង ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបងនិងឈ្មោះ ម័យ សុខហេង ភេទប្រុស អាយុ១៨ឆ្នាំ មានទី លំនៅភូមិកូនខ្លុង ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំប ងនិងឈ្មោះ ញឹប ប៊ុនស៊ីណារ៉ាត់ ហៅរ៉ាក់ ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិតាតុក២ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

...

 

ពេលនេះសមត្ថកិច្ចរៀបចំបញ្ជូ នមកការិយាល័យជំនាញអនុវត្តតសមច្បាប់ហេីយ៕ (រូបភាព នគរបាលស្រុកមោងឫស្សី)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print