កម្លាំងនគរបាលស្រុកស្វាយជ្រំ ឃាត់ខ្លួនក្មេងទំនើង ០៣នាក់ បង្ហោះម៉ូតូតាមផ្លូវសាធារណៈ យកមកអប់រំ

ចែករំលែក៖

ខេត្តស្វាយរៀង: កម្លាំងនគរបាលស្រុកស្វាយជ្រំ ឃាត់ខ្លួនក្មេងទំនើង ០៣នាក់ បង្ហោះម៉ូតូតាមផ្លូវសាធារណៈ យកមកអប់រំ ព្រមទាំងដកហូត យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ០៣ខែទើបប្រគល់ជូនវិញ។

 

នគរបាលស្រុកបានអោយដឹងថា នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ដោយមានបទបញ្ជាពីលោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ នៅវេលាម៉ោង១៥:៣០នាទី កម្លាំងជំនាញព្រហ្មទណ្ឌស្រុក បានចេញល្បាតចល័តតាមភូមិសាស្រ្តស្រុកស្វាយជ្រំ រហូតដល់ចំណុចភូមិទួលច្រេស ឃុំចំបក់ ស្រុកស្វាយជ្រំ បានឃើញក្មេងទំនើង ០១ក្រុម មានគ្នា៣នាក់ ជិះម៉ូតូចំនួន ០២គ្រឿង ឌុបគ្នាតាមផ្លូវក្រាលកៅស៊ូ កំពុងធ្វើសកម្មភាពបង្ហោះម៉ូតូលើដងផ្លូវ ភ្លាមនោះក្រុមក្មេងទំនើងទាំង០៣នាក់ ឃើញសមត្ថកិច្ចយើងបានក៏នាំគ្នាជិះម៉ូតូរត់គេច ចំណែកឯកម្លាំងជំនាញស្រុក បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចំបក់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលគ្រួស ដេញតាម និងស្ទាក់ឃាត់ខ្លួនបានក្មេងទំនើងនៅលើផ្លូវលំស្ថិតនៅភូមិត្រោក ឃុំគ្រួស ស្រុកស្វាយជ្រំ ។.

 

ក្មេងទំនើងមាន១.ឈ្មោះ នូ ថៃ ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដមានទីលំនៅភូមិអណ្តូង៤ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

២.ឈ្មោះ រ៉ន សាវ៉ាត ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មករនៅភូមិក្រសាំងជ្រំ ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

 

និងទី៣.ឈ្មោះ ផាត់ រក្សា ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ នៅភូមិចិន្សា ឃុំពោធិរាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ក៏បាននាំខ្លួនមកអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ដើម្បីសួរនាំ។

 

នៅចំពោះមុខសមត្ថកិច្ច ក្មេងទំនើងទាំង០៣នាក់ បានឆ្លើយសារភាព ថាពួកខ្លួនពិតជាបាននាំគ្នាធ្វើសកម្មភាពជិះម៉ូតូបង្ហោះពិតមែន ពេលឃើញសមត្ថកិច្ចបាននាំគ្នាជិះម៉ូតូរត់គេចខ្លួន រហូតដល់ភូមិត្រោក ឃុំគ្រួស ទើបសមត្ថកិច្ចស្ទាក់ឃាត់ពួកខ្លួនបាន។

 

ដោយមានការ ឯកភាពពី លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និង ឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ដើម្បីធ្វើកិច្ចអប់រំ និងអញ្ជើញអាណាព្យាបាល យកទៅផ្ទះវិញអប់រំបន្តកុំអោយធ្វើអ្វីខុស និងផ្លូវច្បាប់បន្តទៀត។

 

ចំពោះម៉ូតូទាំង ០២គ្រឿង ត្រូវបានដកហូត យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ០៣ខែទើបប្រគល់ជូនវិញ៕

...

ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print