ជុំរំទាហ៊ានឥណ្ឌានៅ​ Cachemire រងការវាយប្រហារស្លាប់​១៧នាក់

ចែករំលែក៖

ក្រុមភេរវករបានបើកការវាយប្រហារទៅលើទីតាំងទាហ៊ានឥណ្ឌានៅតំបន់ Cachemire  សម្លាប់ទាហ៊ាន១៧នាក់។ តំបន់ខាងលើស្ថិតនៅត្រងចំណុចដែលមានវិវាទយ៉ាងខ្លាំងជាមួយប៉ាគីស្ថាន ជាមួយនឹងសកម្មភាពទាមទារផ្តាច់ខ្លួន។

ការប្រឈមមុខតានតឹងនៅក្នុងតំបន់នោះបានសម្លាប់មនុស្សជាង៨០នាក់ ពាក់ព័ន្ធនិងការធ្វើបាតុកម្ម និងការបំបែកហ្វូងបាតុកម្មដោយហិង្សា។

ការវាយប្រហារខាងលើកើតឡើងនៅវេលាម៉ោង៥ទៀតភ្លឺ ដោយខ្មាន់កាំភ្លើងក្រុមភេរវករមួយក្រុមសម្រុកចូលក្នុងទីតាំង Uri ជាប់ព្រំដែនប៉ាគីស្ថាន។ ខ្មាន់កាំភ្លើងបានប្រើប្រាក់គ្រាប់បែកនិងកាំភ្លើងស្វ័យប្រវត្តក្នុងការវាយប្រហារ បណ្តាលឲ្យទាហ៊ានឥណ្ឌាស្លាប់និងរបួសជាច្រើន។

កម្លាំងវាយលុករបស់ឥណ្ឌាបានប្រើប្រាសឧទ្ធម្ភាគចក្រវាយបកវិញទៅលើទីតាំងរបស់ក្រុមភេរវកម្មសម្លាប់ភេរវករ៤នាក់ផងដែរ។ ទាហ៊ានឥណ្ឌានៅតែបន្តស្វែករកបក្ខពួកដែលចូលរួមវាយប្រហារខាងលើ។

នេះជាការវាយប្រហារបង្ហូរឈានទ្រង់ទ្រាយធំបំផុតទៅលើទាហ៊ានឥណ្ឌាក្នុងតំបន់ Cachemire ។ កាលពីខែធ្នូឆ្នំា២០១៤ ក៏មានការវាយប្រហារសម្លាប់ទាហ៊ានឥណ្ឌា ១១នាក់ផងដែរ។

ការវាយប្រហារខាងលើកម្លាំងទាហ៊ានឥណ្ឌាបានចោទប្រកាន់ប្រទេសប៉ាគីស្ថាន ត្រង់ៗថា ជារដ្ឋភេរវករបន្ទាប់ពីប្រទេសនេះបានឆ្មក់វាយប្រហារមូលដ្ឋានយោធានៅតំបន់កាស្មៀរសម្លាប់ទាហ៊ានអស់ ១៧ នាក់។

យោងតាមសារព័ត៌មាន THE GUARDIAN ចេញផ្សាយនៅថ្ងៃអាទិត្យទី១៨ ខែកញ្ញា ឆ្នាំ២០១៦ បានឲ្យដឹងថា ការវាយប្រហារកាលពីព្រឹកថ្ងៃអាទិត្យ មកលើមូលដ្ឋានយោធាកាស្មៀរ ដែលនៅជិតព្រំដែនជម្លោះរវាងឥណ្ឌា និងប៉ាគីស្ថាន គឺបានក្លាយជាការស្លាប់ក្នុងប្រវត្តិសាស្រ្ត ការទុក្ខព្រួយ និងកំហឹងទូទំាងប្រទេសផងដែរ។

បើតាមមន្រ្តីបាននិយាយថា ចំនួនអ្នកស្លាប់អាចនឹងមានការកើនឡើងទៀត ខណៈអ្នករបួសមាន ៣៥នាក់ ដែលចំនួនកំពុងស្ថិតក្នុងអាការៈធ្ងន់ធ្ងរ៕

1

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print