ស្រឡាញ់ភេទដូចគ្នា ខាងប្រុសចង.កសម្លាប់ខ្លួនក្រោយដឹងថា ខាងស្រីជិតរៀបការជាមួយប្រុសថ្មី

ចែករំលែក៖

ភ្នំពេញ៖ គូស្នេហ៍១គូស្រឡាញ់ភេទដូចគ្នា ដោយនារីដើរតួជាប្រពន្ធជិតដល់ថ្ងៃរៀបការជាមួយបុរសម្នាក់ទៀត នារីដែលដើរតួជាប្តី ខឹងចិត្តយកខ្សែភ្លើងមកចង.កសម្លាប់ខ្លួនបង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង១០នាទីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅបន្ទប់ជួលលេខC23 ក្នុងភូមិត្មាតពង សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ ។

សមត្ថកិច្ចបានឲ្យដឹងថា នារីជាតួប្ដីដែលចង.កនោះឈ្មោះ បាន ស្រីពៅ អាយុ២១ឆ្នាំ មានស្រុកកំណើតនៅខេត្តប៉ៃលិន រីឯនារីជាសង្សារឈ្មោះ ប៉ាត់ បុប្ផា អាយុ២១ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង ។ បច្ចុប្បន្នទាំង២នាក់ ស្នាក់នៅជាមួយគ្នាដូចប្តីប្រពន្ធ នៅផ្ទះជួលក្នុងភូមិកើតហេតុខាងលើ ។

ប្រភពបន្តថា ទាំង២នាក់នេះត្រូវគេដឹងថា បានស្រឡាញ់គ្នារយៈពេល២ឆ្នាំមកហើយ ដោយរស់នៅក្នុងបន្ទប់តែមួយដូចប្ដីប្រពន្ធ បន្ទាប់មកស្រាប់តែនារីសង្សារនោះបានមកប្រាប់នារីជាប្តីថា នាងជិតរៀបការជាមួយបុរសម្នាក់ផ្សេងហើយ ។ ភ្លាមនោះនារីដើតួជាប្តី ទប់អារម្មណ៍មិនបាន ហើយមិនអាចទទួលយកការពិតនោះ ក៏សម្រេចបញ្ចប់ជីវិតដោយយកខ្សែមកចង.កសម្លាប់ខ្លួននៅក្នុងបន្ទប់បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរនោះឲ្យជួយហៅរថយន្តសង្គ្រោះមកដឹកទៅមន្ទីរពេទ្យតែដោយអកុសល់នាងបានស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុនិងហៅជំនាញមកធ្វើកោសល់វិច័យ ហើយបានបញ្ជាក់ថា នារីរងគ្រោះបានស្លាប់ដោយចង.កពិតប្រាកដមែន ទើបប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងយកធ្វើបុណ្យតាមប្រពៃណី៕

image1

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print