ខេត្តកំពង់ស្ពឺ៖ កំលាំងអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ដោយបានការបញ្ជាដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងការចង្អុលណែនាំពីជំនាញព្រហ្មទណ្ឌ កម្លាំងសមត្ថកិច្ចនគរបាលបានបេីកកិច្ចស្រាវជ្រាវករណីលួចដោយមានស្ថានទម្ងន់ទោស (កាប់ប្លន់យកម៉ូតូ) កាលពីថ្ងៃទី២៤.មេសា.២០២៦ វេលាម៉ោង២៣និង១៥នាទី នៅចំណុចលើផ្លូវលេខ១៤៥ ស្ថិតក្នុងភូមិព្រៃងោង ឃុំភារីមានជ័យ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
លោកវរសេនីយ៍ឯក ចន សុភីត អធិការនគរបាលស្រុកបសេដ្ឋ បានបញ្ជាក់ករណីកាប់ប្លន់យកម៉ូតូបង្កដោយ
ជនសង្ស័យ១ក្រុមមិនស្គាល់អត្តសញ្ញាណ យប់ថៃ្ងកេីត ហេតុជនសង្ស័យបានជិះម៉ូតូ១គ្រឿងម៉ាកហុងដាC125 ពណ៌ខ្មៅមិនចាំផ្លាកលេខដោយប្រើអាវុធ(ដាវ)ធ្វេីសកម្មភាពជិះតាមជនរងគ្រោះរួចធាក់ផ្ដួលម៉ូតូជនរងគ្រោះម៉ាកហុងដាC125ពណ៌ខ្មៅស៊េរី២០២៥ផ្លាកលេខកំពង់ស្ពឺ1Z-6720 (លេខតួ-ម៉ាសុីន0238575)ឈ្មោះ ប្រាក់ វិបុល ភេទប្រុស អាយុ២០ឆ្នាំនៅភូមិត្រពាំងស្រស់ ឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ រួចទាញដាវដេញកាប់តែម្ដង។
ដោយអនុវត្ដលេីវិធានការជំនាញសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ សហការស្រាវជ្រាវរហូតឈានដល់ធ្វេីការឃាត់មុខសញ្ញាពាក់ព័ន្ធបានចំនួន ៥នាក់ ដោយបានដកហូតមធ្យោបាយសរុបម៉ូតូ ៥គ្រឿង និងបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ដេីម្បីពិនិត្យនិងអនុវត្ដតាមនីតិវិធីបន្ដ៕










