ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) រំលេចឡើងពីផលវិបាកនៃការឈ្លានពានព្រំដែនបង្កដោយប្រទេសថៃ

ចែករំលែក៖

(អ.ស.ប.) ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) បានជួយសម្របសម្រួលការអញ្ជើញចូលរួមរបស់គណៈប្រតិភូកម្ពុជាដឹកនាំដោយលោក ជូ ហេង អគ្គលេខាធិការរងគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងវេទិកា ECOSOC ឆ្នាំ២០២៦ ស្តីពីការតាមដានការផ្តល់ហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់២៤ ខែមេសា ឆ្នាំ២០២៦ នៅទីស្នាក់ការអ.ស.ប. នាទីក្រុងញូវយ៉ក។

 

ក្នុងឱកាសវេទិកាខាងលើ លោកអគ្គលេខាធិការរងបានថ្លែងរំលេចឡើងពីផលវិបាកនៃការឈ្លានពានព្រំដែនបង្កដោយប្រទេសថៃ ដែលធ្វើឱ្យប៉ះពាល់ដល់សមត្ថភាពរបស់កម្ពុជា ក្នុងការអនុវត្ត Sevilla Commitment និងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ខណៈបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការអនុវត្តឱ្យបានពេញលេញនូវ Sevilla Commitment លោកបានអំពាវនាវឱ្យសហគមន៍អន្តរជាតិទទួលស្គាល់ថា វិបត្តិហិរញ្ញវត្ថុបង្កដោយជម្លោះ ត្រូវតែជាកត្តិាមួយសម្រាប់គិតគូរនៅពេលរៀបចំក្របខ័ណ្ឌហិរញ្ញប្បទានអភិវឌ្ឍន៍ ហើយធានាឱ្យបានថាប្រទេសដែលស្តារឡើងវិញពីការឈ្លានពានពីខាងក្រៅ អាចទទួលបានហិរញ្ញប្បទានសម្បទាន និងការបន្ធូរបន្ថយបំណុលដោយឥតលក្ខខណ្ឌ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print