អគ្គិភ័យឆេះកម្ទេចក្រណាត់ទុកចោលក្នុងឃ្លាំងមួយកន្លែង ផ្អើលសមត្ថកិច្ចចេញអន្តរាគមន៍ទាំងយប់

ចែករំលែក៖

ភ្នំពេញ៖ អគ្គិភ័យឆាបឆេះកម្ទេចក្រណាត់គរទុកចោលក្នុងឃ្លាំង បង្កឱ្យភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យចេញទៅជួយអន្តរាគមន៍ កាលពីម៉ោង៩:៤០នាទីយប់ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ នៅក្នុងភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

 

សមត្ថកិច្ចបានឲ្យដឹងថា ឃ្លាំងដែលត្រូវអគ្គិភ័យឆាបឆេះខាងលើសង់ពីគ្រោងដែកប្រក់ស័ង្កសី ទំហំ៣០ម៉ែត្រx៧០ម៉ែត្រ ដាក់កម្ទេចក្រណាត់។ ហេតុការណ៍កើតឡើងភ្លាមៗ កម្លាំងសមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យចំនួន ៩គ្រឿងចេញទៅជួយបាញ់ទឹកពន្លត់ភ្លើង។

តាមសមត្ថកិច្ចបានឱ្យដឹងថា ក្រោយពីសាកសួរ ស្រាវជ្រាវអគ្គិភ័យខាងលើ មកពីមានក្មេងៗចូលទៅលួចដុត ហើយសមត្ថកិច្ចមូលដ្ឋានកំពុងធ្វើការស្រាវជ្រាវ៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print