មិនដឹងមានវិបត្តិអ្វី បុរសម្នាក់តខ្សែភ្លើងយកមកឆក់សម្លាប់ខ្លួនឯង 

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង៦និង៣០នាទី មានករណីធ្វើអត្តឃាតមួយបានកើតឡើងដោយបុរសម្នាក់បានតខ្សែភ្លើងយកមកឆក់សម្លាប់ខ្លួនឯងនៅភូមិច្រាមជើង ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

 

សពឈ្មោះ ឃិន សំបូរ ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរកសិករ នៅភូមិឃុំកើតហេតុខាងលើបានធ្វើអត្តឃាត (ឆក់ខ្សែភ្លើង)សម្លាប់ខ្លួននៅលើគ្រែ ដោយរាយខ្សែភ្លើង ២ខ្សែ ហើយដោតចូលហ្វ្រីភ្លើងទុកស្រាប់ រួចដេកលើគ្រែបណ្ដាលឱ្យឆក់ស្លាប់នៅកន្លែងកើតហេតុតែម្ដង។

 

តាមការបំភ្លឺពីឈ្មោះ ឃិន ម៉ាក ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរកម្មកររោងចក្រ(ត្រូវជាប្អូនបង្កើត) រស់នៅភូមិឃុំជាមួយគ្នាបានបំភ្លឺប្រាប់សមត្ថកិច្ចថា មុនកើតហេតុជនរងគ្រោះជិះម៉ូតូទៅសងលុយតាមកន្លែងលក់ចាប់ហួយដែលជំពាក់ រួចជូនលុយឱ្យម្ដាយ១០មុឺនរៀលហើយប្រាប់បងប្អូនញាតិជិតខាងថាលាហើយ ដោយខឹងប្រពន្ធកូនមិននៅជាមួយ។

 

សពមានស្នាមរលាកឆេះកញ្ចឹងកខាងធ្វេង។ ដោយមានការចូលរួមពីអាជ្ញាធរ និងក្រុមគ្រួសារបានបញ្ជាក់ថា សពខាងលើពិតជាស្លាប់ដោយសារធ្វើអត្តឃាត ឆក់ខ្សែភ្លើងសម្លាប់ខ្លួនឯង ប្រាកដមែន។

ករណីខាងលើពុំមានពាក់ព័ន្ធបទល្មើសអ្វីឡើយ។ សមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុរួចប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print