លោកស្រី Sanae Takaichi អះអាងថា ត្រូវត្រៀមលក្ខណៈសម្រាប់ការធ្វើសង្គ្រាមរយៈពេលវែង ប្រទេសចិនឆ្លើយតបថា តើជប៉ុនចង់ធ្វើខុសម្តងទៀតដូចក្នុងប្រវត្តិសាស្ត្រ ដែលក្លាយទៅជាប្រភពមហន្តរាយនៅក្នុងតំបន់អាស៊ីបូព៌ាឬ?

ចែករំលែក៖

អន្តរជាតិ ៖ ថ្ងៃទី ២៨ ខែមេសា លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ។ មានអ្នកសារព័ត៌មានសួរអំពីការលើកឡើងថ្មីបំផុតរបស់លោកស្រី Sanae Takaichi ។

ទាក់ទិននឹងសំណួរនេះ លោក Lin Jian បានលើកឡើងថា នាពេលថ្មីៗកន្លងទៅនេះ រដ្ឋាភិបាលរបស់លោកស្រី Sanae Takaichi បានខិតខំអភិវឌ្ឍឧស្សាហកម្មយោធាយ៉ាងខ្លាំង ឥឡូវ បានអះអាងយ៉ាងកម្រោលទៀតថាត្រូវត្រៀមលក្ខណៈសម្រាប់ការធ្វើសង្គ្រាមរយៈពេលវែង ។ ការដែលជប៉ុនឃោសនាបំប៉ោងពីអ្វីដែលហៅថា “ស្ថានការណ៍ដ៏តានតឹង” គឺចង់ធ្វើខុសម្តងទៀតដូចក្នុងប្រវត្តិសាស្ត្រ ពន្លឿនការធ្វើ “យោធូបនីយកម្មឡើងវិញ” ដែលក្លាយទៅជាប្រភពមហន្តរាយនៅក្នុងតំបន់អាស៊ីបូព៌ាឬ?

លោក Lin Jian បានគូសបញ្ជាក់ថា ឆ្នាំនេះជាខួបទី៨០នៃការបើកសវនាការជំនុំជម្រះនៅក្រុងតូក្យូ ប៉ុន្តែជប៉ុនមិនត្រឹមតែមិនគិតពិចារណាយ៉ាងស៊ីជម្រៅពីឧក្រិដ្ឋកម្មឈ្លានពាននោះទេ ផ្ទុយទៅវិញបែរជាប៉ុនប៉ងវាតទីខាងយោធាម្តងទៀត សហគមន៍អន្តរជាតិនឹងមិនអាចទទួលយកជាដាច់ខាតចំពោះរឿងនេះ ។ ប្រទេសដែលស្រឡាញ់សន្តិភាពទាំងអស់ចាំបាច់ត្រូវរក្សាការប្រុងប្រយ័ត្នខ្ពស់ ដើម្បីទប់ស្កាត់យ៉ាងដាច់ខាតនូវសកម្មភាពដ៏គឃ្លើននៃ “យោធានិយមបែបថ្មី”របស់ជប៉ុន ៕

...

ប្រភព ៖ (CNN)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print