ភ្នំពេញ ៖ ស្ត្រីម្នាក់ មិនដឹងមានបញ្ហាអ្វីបានមកលោតទឹកសម្លាប់ខ្លួននៅលេីស្ពានជ្រោយចង្វារកាលពីព្រឹកមិញ ។ ពេលនេះ ត្រូវបានបងប្អូនជនជាតិខ្មែរឥស្លាម រកឃេីញហេីយ ។
ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង ៩ និង២០នាទីព្រឹក ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ដែលស្ថិតនៅតាមផ្លូវទឹកទន្លេសាប ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
ក្រោយកេីតហេតុ កម្លាំងសមត្ថកិច្ចជំនាញខណ្ឌ បានចុះទៅដល់ទីតាំងខាងលេី និងបានរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញផ្នែកការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដេីម្បីចុះមកធ្វេីការពិនិត្យមេីលសពស្ត្រីខាងលេី ៕
...
ដោយ ៖ សិលា












