នគរបាលជាតិកម្ពុជា-កូរ៉េ ព្រមព្រៀងគ្នាពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងនឹងបទល្មើសឆ្លងដែនបន្ថែមទៀត

ចែករំលែក៖

ភ្នំពេញ៖ ទីភ្នាក់ងារនគរបាលជាតិកូរ៉េ (KNPA) ដឹកនាំដោយលោក YOO Jae Seong អគ្គស្នងការស្តីទីនគរបាល ជាតិ បានបើកកិច្ចប្រជុំកំពូលនគរបាលជាតិកូរ៉េ-កម្ពុជា ជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា (CNP) ដឹកនាំ ដោយនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២៩ ខែមេសា ដើម្បីពិភាក្សាអំពីវិធីសាស្ត្រ យុទ្ធសាស្ត្រ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងនគរបាលនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។

 

ថ្នាក់ដឹកនាំនៃកងកម្លាំងនគរបាលជាតិនៃប្រទេសទាំងពីរ បានបង្ហាញនូវទស្សនៈរួមថា បណ្តាញឧក្រិដ្ឋកម្ម ឆ្លងដែន រួមទាំងក្រុមធ្វើប្រតិបត្តិការមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ ពិភពលោក ដោយបានបញ្ជាក់នូវការប្តេជ្ញាចិត្តជាថ្មីថា កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងសាមគ្គីភាពរបស់កង កម្លាំងនគរបាល គឺមានសារៈសំខាន់ខ្លាំងក្នុងការធានាសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំង២ និងការ កសាងសន្តិសុខសាធារណៈក្នុងតំបន់។

 

ទន្ទឹមនឹងការវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលសម្រេចបាន ដោយក្រុមការងាររួមកម្ពុជា-កូរ៉េ សម្រាប់ ពលរដ្ឋកូរ៉េ (CKJTFK) អគ្គស្នងការនគរបាលជាតិទាំងពីរបានព្រមព្រៀងគ្នាពង្រីកវិសាលភាពប្រតិបត្តិការរបស់ ក្រុមការងារ CKJTFK។ បន្ទាប់ពីថ្នាក់ដឹកនាំនៃកងកម្លាំងនគរបាលប្រទេសទាំងពីរបានព្រមព្រៀងគ្នាក្នុងការបង្កើត ក្រុមការងាររួមនេះ នៅក្នុងកិច្ចប្រជុំកំពូល កាលពីខែតុលា ឆ្នាំ២០២៥ មន្ត្រីនគរបាលកូរ៉េបាននិងកំពុងធ្វើការរួមគ្នា ជាមួយមន្ត្រីនគរបាលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសពាក់ព័ន្ធផ្សេង ទៀតប្រឆាំងនឹងពលរដ្ឋកូរ៉េ ចាប់តាំងពីខែធ្នូ ឆ្នាំ២០២៥កន្លងមក។

 

លទ្ធផលការងារលេចធ្លោរបស់ក្រុមការងារ CKJTFK បាននាំឱ្យមានការពង្រីកកិច្ចសហប្រតិបត្តិការរបស់ខ្លួន ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការការពារពលរដ្ឋកូរ៉េនៅព្រះរាជាណាចក្រម្ពុជា

 

ក្នុងអំឡុងប្រតិបត្តិការយ៉ាងសកម្មរយៈពេល ៤ ខែ (ចាប់ពីខែធ្នូឆ្នាំ២០២៥ ដល់ខែមីនាឆ្នាំ២០២៦) ក្រុម ការងារ CKJTFK ទទួលបានជោគជ័យក្នុងការចាប់ខ្លួនឧក្រិដ្ឋជនសំខាន់ៗសរុបចំនួន ១៦៦នាក់ រួមទាំងជនជាតិកូរ៉េដែលរត់គេចខ្លួនចូលមកសម្ងំនៅប្រទេសកម្ពុជា និងបានជួយសង្គ្រោះពលរដ្ឋកូរ៉េចំនួន ៥ រូប ពីការឃុំឃាំង ដែល បង្ហាញពីប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ក្នុងការការពារពលរដ្ឋកូរ៉េនៅព្រះរាជាណាចក្រកម្ពុជា។ ផ្អែកលើលទ្ធផលការងារលេចធ្លោទាំងនេះ ថ្នាក់ដឹកនាំនៃកងកម្លាំងនគរបាលនៃប្រទេសទាំងពីរ បានបញ្ជាក់ ជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការលុបបំបាត់បទល្មើសឆ្លងដែនតាមរយៈការឈានដល់កិច្ចព្រមព្រៀង ដើម្បីពង្រីកកិច្ច សហប្រតិបត្តិការរបស់ក្រុមការងារ CKJTFK ដែលបច្ចុប្បន្នមានកម្រិតត្រឹមតែបទល្មើសពាក់ព័ន្ធនឹងការឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា ដោយដាក់រួមបញ្ចូលទាំងបទល្មើសគ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់។ ការពង្រីកកិច្ចសហ ប្រតិបត្តិការនេះត្រូវបានចាត់ទុកថាជាវិធានការបុរេសកម្ម នឹងជួយជំរុញដល់ការចែករំលែកព័ត៌មានតាមពេលវេលា ជាក់ស្តែង និងប្រតិបត្តិការស៊ើបអង្កេតរួមគ្នា ស្របតាមច្បាប់និងបទប្បញ្ញត្តិនៃប្រទេសនីមួយៗ ដើម្បីឆ្លើយតបទៅនឹង បណ្តាញឧក្រិដ្ឋជន ដែលកំពុងពង្រីកវិសាលភាពបង្កើតមជ្ឈមណ្ឌលយុទ្ធសាស្ត្ររបស់ពួកគេ នៅអាស៊ី អាគ្នេយ៍។

 

តាមរយៈគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) នៃការងារនគរបាលកូរ៉េ “K-policing” ទីភ្នាក់ងារនគរបាលជាតិកូរ៉េ (KNPA) និង នគរបាលជាតិកម្ពុជា (CNP) កំពុងឈានមុខគេ ក្នុងការឆ្លើយតបនឹងបទល្មើសឆ្លងដែនក្នុងតំបន់។

 

លើសពីនេះ KNPA ប្តេជ្ញាពង្រឹងសមត្ថភាពនគរបាលកម្ពុជា តាមរយៈការចែករំលែកប្រព័ន្ធទំនើបកម្មការងារ នគរបាល និងបច្ចេកទេសស៊ើបអង្កេតតាមរយៈគម្រោង ODA របស់ខ្លួន។ ជាពិសេស តាមរយៈកិច្ចសហការជាមួយ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) KNPA នឹងបន្តគម្រោង ODA ស្តីពីការពង្រឹងសមត្ថភាពការងារ ស៊ើបអង្កេតកន្លែងកើតហេតុ (CSI) និងវិទ្យាសាស្ត្រកោសល្យវិច័យ ដល់ក្រសួងមហាផ្ទៃ ដែលមានតម្លៃ ១៨ ពាន់ លានវ៉ុន ដែលមួយផ្នែកនៃជំនួយនេះ ត្រូវបានផ្តល់ជូនដល់ CNP ដើម្បីជួយពង្រឹងសមត្ថភាព ក្នុងការឆ្លើយតបទៅ នឹងបទល្មើសឆ្លងដែនដែលកាន់តែមានលក្ខណៈស្មុគស្មាញ។

 

គម្រោងសហប្រតិបត្តិការទាំងនេះត្រូវបានរំពឹងថា នឹងជួយពង្រឹងសុវត្ថិភាពដល់ពលរដ្ឋកម្ពុជា កូរ៉េ ព្រមទាំង ពង្រឹងភាពជាដៃគូរវាងនគរបាលនៃប្រទេសទាំង២ ដើម្បីឆ្លើយតបទៅនឹងបទល្មើសឆ្លងដែនគ្រប់ប្រភេទ។

...

 

លោក PARK Jun Sung អគ្គនាយកស្តីទីទទួលបន្ទុកកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់ KNPA បានថ្លែង ថា៖ “កិច្ចប្រជុំកំពូលនគរបាលនេះ គឺជាសក្ខីភាពនៃចំណុចរបត់ដ៏សំខាន់មួយ ដោយបញ្ជាក់ជាថ្មីនូវទំនុកចិត្តយ៉ាង រឹងមាំរវាងភ្នាក់ងារនគរបាលទាំងពីរ និងបង្កើតជាកម្លាំងជួរមុខការពាររួមគ្នាប្រឆាំងនឹងបទល្មើសឆ្លងដែនដែល កាន់តែមានលក្ខណៈស្មុគស្មាញ” និង “តាមរយៈការគ្រប់គ្រងជាយុទ្ធសាស្ត្រលើក្រុមការងារ CKJTFK និងការលើក កម្ពស់គុណភាពនៃគម្រោងការងារនគរបាល Policing ODA យើងនឹងធានាបាននូវការការពារយ៉ាងហ្មត់ចត់ដល់ ពលរដ្ឋរបស់យើង ឱ្យរួចផុតពីបទល្មើសនានា និងដើរតួនាទីឈានមុខគេក្នុងការការពារសុវត្ថិភាពនៅទូទាំងអាស៊ី”៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print