ក្មេងស្រី៣នាក់អាយុ ១៤ឆ្នាំដូចគ្នាសង្ស័យស្រវឹងស្រាបៀរនាំគ្នាទៅលេងទឹកលង់ស្លាប់ម្នាក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ ក្មេងស្រីម្នាក់ក្នុងចំណោមក្មេងស្រីបីនាក់បានលង់ទឹកស្លាប់ក្រោយពេលពួកគេបានផឹកស្រាបៀររួចនាំគ្នាទៅលេងទឹកនៅចំណុចអន្លង់តាហយក្នុងស្ទឹងថ្មី ខាងលិចភូមិចម្ងាយ ២០០ ម៉ែត្រពីភូមិកកោះ ឃុំស្លក្រាមស្រុកស្វាយចេក បង្ករភ្ញាក់ផ្អើលនៅវេលាម៉ោង១រសៀលថ្ងៃទី២៨ខែមេសាឆ្នាំ២០២៦ ។

លោកវរៈសេនីយ៍ទោ អុន  កាថន អធិការនគរបាលស្រុកស្វាយចេកបានឲ្យដឹងថា  កុមារីរងគ្រោះឈ្មោះ ផុន ស្រីនិច អាយុ១៤ឆ្នាំ រស់នៅ ភូមិកកោះ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

លោកអធិការបានបន្តថា  តាមការបំភ្លឺរបស់ឈ្មោះ ឈឿន ឧស្សា ភេទស្រី ១៤ឆ្នាំ រស់នៅភូមិទ័ពសៀម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ

និងឈ្មោះ ថា ចាន់វិមាន ភេទស្រីអាយុ១៤ឆ្នាំ រស់នៅភូមិខ្លែងពណ៌ត្បូង ឃុំស្លក្រាម ស្រុកស្វាយចេក

ដែលបានទៅលេងទឹកជាមួយគ្នាប្រាប់អោយដឹងថា នៅមុនពេលកើតហេតុពួកខ្លួនទាំង៣នាក់បាននាំគ្នាទិញស្រាបៀរផឹកចំនួន១២កំប៉ុង ហើយក្មេងស្រីរងគ្រោះ បានផឹកអស់០៧កំប៉ុងក្រោយ ផឹករួចក៏នាំគ្នាទៅលេងទឹកនៅកន្លែងកើតហេតុខាងលើ ពេលកំពុងហែលលេងស្រាប់តែឃើញក្មេងស្រីរងគ្រោះលង់ទឹកហើយលើកដៃអោយជួយ ពេលនោះឈ្មោះ ឈឿន ឧស្សា បានទៅជួយប៉ុន្តែជនរងគ្រោះស្រវាទាញលិចទាំងអស់គ្នា ពេលរើបំរាស់រួច ក៏ហៅឈ្មោះ ថា ចាន់វិមាន ដើម្បីជួយប៉ុន្តែជួយមិនបានដោយសារទឹកជ្រៅពេកក៏លង់ហើយលិចបាត់ក្នុងទឹកទៅ ពេលឈ្មោះ កិ ស្រីអូន ដែលមិនបានចុះលេងក្នុងទឹកក៏បានទៅហៅឈ្មោះ ហឿង យ៉ុន ត្រូវជាតារបស់ជនរងគ្រោះ អោយមកជួយមុជរកពេលរកឃើញជនរងគ្រោះបានស្លាប់បាត់ទៅហើយ ពេលនោះ តារបស់គាត់ក៏យកសពមកផ្ទះតែម្តង ។

⁠លោកវរសេនីយ៍ទោអុន កាថន បញ្ជាក់បន្ថែមថា  មូលហេតុ ជនរងគ្រោះផឹកស្រាបៀរស្រវឹងហើយមិនចេះហែលទឹក  អន្លង់នោះមានជម្រៅជ្រៅ ៕

...

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print