លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ចំនួន ១០ ដូចខាងក្រោម ៖

១- កុំរង់ចាំថាផ្ទៃក្នុងសៀមបែកបាក់និងគ្រោះធម្មជាតិនៅសៀមអី បញ្ហាសំខាន់គឺត្រូវខិតខំកសាងនិងពង្រឹងខ្លួនឯងតាមគ្រប់មធ្យោបាយធ្វើយ៉ាងម៉េចខ្មែរមានកងទ័ពខ្លាំងមានចំនួនគ្រប់គ្រាន់និងមានសព្វាវុធទំនើបៗអាចវ៉ៃសៀមបាន?

២- ការកសាងនិងពង្រឹងកងទ័ពខ្លាំងគឺជាកត្តាកំណត់ ដែលត្រូវធ្វើ រង់ចាំសៀមប្រគល់ទឹកដីឲ្យមកវិញគ្មានផ្លូវទេ?

៣- ផ្លូវច្បាប់គឺខ្មែរឈ្នះសៀមជាស្វ័យប្រវត្តិ តែជាក់ស្តែងសៀមវាកាន់កាប់ទឹកដីខ្មែរដែលវាឈ្លានពានបាន?

៤- ឧក្រឹដ្ឋកម្មឆបោកតាមបច្ចេកវិជ្ជាត្រូវបានឮសុះសាយទូទាំងពិភពលោកមិនត្រឹមតែក្នុងប្រទេសកម្ពុជាទេ ដូច្នេះកុំមានគំនិតលោភលន់និងបណ្តោយខ្លួនឲ្យធ្លាក់ទៅក្នុងឱបាយកលឆបោករបស់ក្រុមឧក្រឹដ្ឋជនឲ្យសោះ?

៥- បើនៅតែមានគំនិតលោភលន់ចង់បានលុយដោយងាយៗ នឹងជៀសមិនរួចពីរងគ្រោះពីអំពើឆបោកទេ?

៦- កាសែតសៀមបានផ្សាយថាខ្មែរបានរំលោភយកទឹកដីសៀមច្រើនកន្លែង នេះជាគំនិតបង្កើតព័ត៌មានក្លែងក្លាយដើម្បីសៀមប្រើកម្លាំងវាយយកទឹកដីខ្មែរបន្ថែមទៀត?

៧- ការផ្សាយថាខ្មែរបានរំលោភយកទឹកដីសៀមច្រើនកន្លែង គឺជាព័ត៌មានប្រឌិតដែលសៀមបងកើតឡើង ដើម្បីបង្ខូចឈ្មោះកម្ពុជានិងជាឡេះបន្តឈ្លានពានទឹកដីកម្ពុជាបន្ថែមទៀត?

៨- ជនបរទេសដែលមានខួរក្បាលប្រមាថកម្ពុជាចេះតែបង្កើតរឿងអាក្រក់ដាក់កម្ពុជា ឯកម្ពុជាក៏មានសិទ្ធឆ្លើយបំភ្លឺពាក្យមួលបង្កាច់របស់ពួកអមិត្តដែរ។ ការពិតនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្ក្រាបឧក្រឹដ្ឋកម្មឆបោកឆ្លងដែនមិនអាចត្រូវលាក់បាំងបានទេ?

៩- នៅកម្ពុជាមានក្រុមឧក្រឹដ្ឋជនឆបោកតិចតួចដែលធ្វើឲ្យខូចឈ្មោះកម្ពុជាដែលមានប្រជាជនជាង១៧លាននាក់ អ្នកដែលដាក់ឈ្មោះកម្ពុជាថាជា SCAMBODIA គឺជាការប្រមាថប្រជាជនកម្ពុជា។

១០- គេគួរថ្កោលទោសប្រទេសដើមដែលបណ្តោយឲ្យជនជាតិខ្លួនចូលមកបង្ករអំពើឧក្រឹដ្ឋកម្មឆបោកក្នុងកម្ពុជា គេមិនគួរចាប់ទោសអូសដំណើរកម្ពុជាដែលរងគ្រោះដោយអំពើឧក្រឹដ្ឋកម្មឆបោកនោះទេ?

...

ដោយ ៖ លោក សុខ ឥសាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print