លទ្ធផលនៃជំនួបទ្វេភាគីរវាងលោក​ឧបនាយករដ្ឋមន្ត្រី​ ប្រាក់​ សុខុន​ និង​ ជាមួយរដ្ឋមន្ត្រីការបរទេស និងប្រធានគណៈប្រតិភូនៃប្រទេសសមាជិកអាស៊ាន និងសហភាពអឺរ៉ុប ក្នុងឱកាស កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប លើកទី២៥

ចែករំលែក៖

ទីក្រុង​បានដាស៊េរីបេហ្គាវ៉ាន់៖​ នាឱកាសអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន- សហភាពអឺរ៉ុប លើកទី២៥ នៅរាជធានីបានដាស៊េរីបេហ្គាវ៉ាន់ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦​ បានអញ្ជើញមានជំនួបពិភាក្សាការងារជាបន្តបន្ទាប់ជាមួយ រដ្ឋមន្ត្រីការបរទេស និងប្រធានគណៈប្រតិភូ នៃបណ្តាប្រទេសសមាជិកអាស៊ាន និងសហភាពអឺរ៉ុបមួយចំនួន ផ្សេងទៀត ផងដែរ។

នៅក្នុងជំនួបទ្វេភាគីជាមួយ លោកស្រី​ Kaja Kallas តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុក កិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរំលឹកឡើងវិញនូវកិច្ចសន្ទនាតាមទូរស័ព្ទកាល ពីខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាលទ្ធផលជាផ្លែផ្កានៃដំណើរទស្សនកិច្ចការងាររបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី នៅ ទីក្រុងព្រុចសែល នាខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅ។ ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះការបន្តពង្រឹង ទំនាក់ទំនងទ្វេភាគី និងបានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា និងភាពជាដៃគូស្និទ្ធស្នាល ជិតបីទសវត្សរ៍ ដែលបានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជីវភាពរស់នៅ និងសុខុមាលភាពរបស់ ប្រជាជនកម្ពុជា។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាក្តីកង្វល់រួម។ 

លោកឧបនាយករដ្ឋមន្ត្រី រវាងកម្ពុជា និងថៃ និងការគាំទ្រយ៉ាងពេញទំហឹងរបស់សហភាពអឺរ៉ុបចំពោះការដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈការសន្ទនា និងការទូត ស្របតាមច្បាប់អន្តរជាតិ។ បានស្វាគមន៍ចំពោះការបន្តយកចិត្តទុកដាក់របស់សហភាពអឺរ៉ុបចំពោះស្ថានភាពព្រំដែន

នៅក្នុងកិច្ចពិភាក្សាជាមួយ លោក Władysław T. Bartoszewski​ រដ្ឋលេខាធិការ​ក្រសួងការបរទេស​​ នៃ​សាធារណរដ្ឋ​ប៉ូឡូញ​ ភាគីទាំងពីរ​បានប្ដេជ្ញាចិត្ត​ក្នុងការធ្វើការរួមគ្នាឱ្យកាន់តែ​សិ្នទ្ធស្នាល​ ដើម្បី​ពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ ខណៈដែលកម្ពុជា និងប៉ូឡូញ​អបអរសាទរ​ខួប​៧០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ នៅឆ្នាំ២០២៦នេះ។ ភាគីទាំងពីរបានផ្លាស់ប្តូរ យោបល់លើបញ្ហាតំបន់ និងអន្តរជាតិដែលជាក្តីកង្វល់រួម រួមទាំងស្ថានភាពព្រំដែនកម្ពុជា-ថៃ ផងដែរ ដោយ បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការគាំទ្រសន្តិភាព និងស្ថិរភាព ក៏ដូចជាការលើកកម្ពស់ច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ។

...

ក្នុងជំនួបពិភាក្សាការងារក្រៅផ្លូវការជាមួយ លោកស្រី​ Ana Isabel Xavier រដ្ឋលេខាធិការនៃក្រសួង ការបរទេសព័រទុយហ្គាល់ ភាគីទាំងពីរបានអះអាងឡើងវិញនូវទំនាក់ទំនងមិត្តភាពដ៏យូរអង្វែង និងទំនាក់ទំនង ការទូតដ៏រឹងមាំដែលមានរវាងប្រទេសទាំងពីរក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ហើយបានគូសបញ្ជាក់ពីការប្តេជ្ញា ចិត្តរួមគ្នាក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យដែលជាប្រយោជន៍ទៅវិញទៅមក។ ភាគីទាំងពីរក៏បានឯកភាពរក្សាការសម្របសម្រួលឱ្យបានជិតស្និទ្ធ និងបន្តផ្តល់ការគាំទ្របេក្ខភាពគ្នាទៅវិញ ទៅមកសម្រាប់មុខតំណែងនានានៅក្នុងអង្គការអន្តរជាតិ ដែលនេះជាការឆ្លុះបញ្ចាំងពីស្មារតីនៃសាមគ្គីភាព និង ភាពជាដៃគូដែលបន្តដឹកនាំទំនាក់ទំនងនៃប្រទេសទាំងពីរ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print