ខេត្តកោះកុង៖ កម្លាំងគណៈបញ្ជាការឯកភាពខេត្តកោះកុង ក្រោមការសម្របសម្រួលពីតំណាអយ្យការអមសាលាដំបូងខេត្ត បានចុះបង្ក្រាបបទល្មើស Scam Online នៅផ្ទះសំណាក់ «PS» ភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦នេះ ដោយឃាត់ខ្លួនជនបរទេស១៧នាក់ (ស្រី៥នាក់) រួមមាន៖ ជនជាតិចិន (១៤នាក់) និងមីយ៉ាន់ម៉ា (៣នាក់)។
តាមប្រភពព័ត៍មានបឋមនៅទីតាំងខាងលើនេះ បានឱ្យដឹងថា ក្រៅពីការឃាត់ខ្លួនជនបរទេសទាំង១៧នាក់ កម្លាំងសមត្ថកិច្ចបានដកហូតរថយន្តមួយគ្រឿងម៉ាក GAC ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AM-8129 ហើយពេលឆែកក្នុងរថយន្ត កម្លាំងសមត្ថកិច្ចបានរកឃើញសម្ភារមួយចំនួន រួមមាន៖ Laptop, Tablets, ទូរសព្ទ និងវត្ថុតាងមួយចំនួនទៀត។
...
បច្ចុប្បន្នសម្រាប់ជនបរទេសទាំង១៧នាក់ ត្រូវសមត្ថកិច្ចយកទៅសួរនាំដើម្បីចាត់ការបន្តទៀត៕ដោយ៖តារា










