ជនសង្ស័យ២នាក់លួចគាស់បន្ទប់លួចម៉ូតូនៅស្រុកស្វាយទាប ជាប់ខ្នោះសមត្ថកិច្ចនគរបាលស្រុកចន្ទ្រា

ចែករំលែក៖

ខេត្តស្វាយរៀង:ជនសង្ស័យ២នាក់លួចគាស់បន្ទប់លួចម៉ូតូនៅស្រុកស្វាយទាប មកជាប់ខ្នោះសមត្ថកិច្ចនគរបាលស្រុកចន្ទ្រា។

សមត្ថកិច្ចនគរបាលខេត្តស្វាយរៀង បានអោយដឹងថា កាលពីថ្ងៃទី២៨ ខែមេសា​ ឆ្នាំ២០២៦ វេលាម៉ោង ៥និង៤០នាទីល្ងាច សមត្ថកិច្ចបានទទួលព័ត៌មានពី​ប្រជាពលរដ្ឋ​ថា នៅត្រង់ចំណុចភូមិអង្គ្រង ឃុំស្វាយរំពារ ស្រុកស្វាយទាប មានករណី គាស់បន្ទប់លួចយកម៉ូតូ។ 

ក្រោយពីទទួលបាន​ព័ត៍មាន និងពាក្យ​បណ្ដឹង​របស់​ជនរងគ្រោះ​ភ្លាម ដោយ​អនុវត្ត​ន៍​តាម​បទ​បញ្ជា​ដ៏​ម៉ឺងម៉ាត់​ដ៏​ខ្ពង់ខ្ពស់​របស់​ លោក​ នាយ​ឧត្តមសេនីយ៍​ ស​ ថេត​ អគ្គ​ស្នងការ​នគរបាល​ជាតិ​ និង​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្តស្វាយរៀង​ កម្លាំង​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ស្វាយទាប​ បានចុះពិនិត្យ​កន្លែង​កេីតហេតុ​ និងស្រាវជ្រាវ​ បង្ក្រាប ឃើញមុខសញ្ញាជិះ​ម៉ូតូគេចខ្លួន​ទិសដៅទៅស្រុក​ចន្ទ្រា​។

រហូតដល់វេលាម៉ោង១៩ និង៥នាទីយប់ នៅគោលដៅត្រួតពិនិត្យ អាវុធជាតិផ្ទុះ បង្ការបង្ក្រាបបទល្មើស គ្រប់ប្រភេទ នៃ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ចន្ទ្រា​ ដឹកនាំដោយលោកអធិការ ជិនសុភឿន ទើបឃាត់​ខ្លួន​បានជនសង្ស័យចំនួន ០២នាក់ ភេទប្រុស​ ដែលបានគាស់បន្ទប់លួចម៉ូតូខាងលើ ដែលជាមុខសញ្ញា​ធ្លាប់​ជាប់​ពន្ធនាគារ​ និង​ជួញដូរគ្រឿង​ញៀន​ផងដែរ។ 

ចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង ០២នាក់ បានសារភាពថា ខ្លួនពិតជាធ្វើសកម្មភាពគាស់បន្ទប់លួចម៉ូតូពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យ​ កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់ ចំណែកឯវត្ថុតាង សមត្ថកិច្ចយើង កំពុងបន្តនីតិវិធីប្រគល់ជូនទៅម្ចាស់ដើមវិញ។ 

...

សូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកសារព័ត៍មាន ដែលបានចូលរួមសហការផ្តល់ព័ត៍មានបានឆាប់រហ័ស ដើម្បីសមត្ថកិច្ចជួយអន្តរាគមន៍ និងស្រាវជ្រាវបង្ក្រាបបទល្មើសបានទាន់ពេលវេលា ។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print