កម្លាំងនគរបាលខេត្តពោធិ៍សាត់ ឃាត់ជនបរទេស ២៩ នាក់ ដែលរត់ចេញពីក្រុងប៉ោយប៉ែត ក្រោយប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំពាក់ព័ន្ធ Scam Online 

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០២៦ កម្លាំងនគរបាលខេត្តពោធិ៍សាត់ បានស្ទាក់ចាប់ជនជាតិបរទេសសរុបចំនួន២៩នាក់ ដែលរត់ចេញពីក្រុងប៉ោយប៉ែត កន្លែងដែលកម្លាំងសមត្ថកិច្ចបង្ក្រាបទ្រង់ទ្រាយធំពាក់ព័ន្ធ នឹងបទល្មើស Scam Online។

 

ប្រភពបានឲ្យដឹងថា ក្រោយទទួលបានព័ត៌មានអំពីជនបរទេសមួយចំនួនបាននាំគ្នាចេញពីក្រុងប៉ោយប៉ែត ដើម្បីគេចពីការចាប់ខ្លួននោះ ស្នងការនគរបាលខេត្តពោធិ៍សាត់ បានបញ្ជាឲ្យកម្លាំងនគរបាលជំនាញ សហការជាមួយកម្លាំងនគរបាលមូលដ្ឋាន ដាក់គោល ដៅត្រួតពិនិត្យ និងស្ទាក់ចាប់មុខសញ្ញាទាំងនេះ។

 

របាយការណ៍បានបន្តថា ក្រោយដាក់គោលដៅស្ទាក់ កម្លាំងនគរបាលបានឃាត់រថយន្តដែលដឹកជនជាតិបរទេសបានចំនួន២៩នាក់ ក្នុងនោះមានជនជាតិឥណ្ឌូនេស៊ី និងជនជាតិចិន។ ជាមួយគ្នានេះកម្លាំងនគរបាល ក៏បានឃាត់ខ្លួនជនជាតិបរទេសចំនួន៧នាក់ផ្សេងទៀត ដែលស្នាក់នៅប្រមូលផ្តុំតាមផ្ទះសំណាក់គ្មានឯកសារត្រឹមត្រូវ។

 

សម្រាប់ជនជាតិបរទេសទាំងនេះ ត្រូវបានបញ្ជូនទៅ កាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសួរនាំ និងចាត់ការបន្តទៀត៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print