ក្រុមក្មេងទំនើងដេញកាប់ចាក់គ្នាយ៉ាងសាហាវនៅក្រុងតាខ្មៅ បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តកណ្តាល÷ យោងតាមវីដេអូកាមេរ៉ាសុវត្ថិភាពកាល ពីវេលាម៉ោងប្រមាណ១៩:២៨នាទីយប់ ថ្ងៃទី ២៩ ខែ មេសាឆ្នាំ២០២៦ មានករណីក្រុមក្មេងទំនើងមួយក្រុមបានដេញវាយកាប់ចាក់គ្នាយ៉ាងអនាធិបតេយ្យ ស្ថិតនៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល (ចំណុចខាង ក្រោយសាខាពន្ធដារខេត្តកណ្តាល)។

 

សកម្មភាពក្នុងវីដេអូបានបង្ហាញយ៉ាងច្បាស់ពីការដេញតាមវាយតប់ និងបង្កហិង្សាយ៉ាងសាហាវ ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់សាធារណៈ និងសេចក្តីសុខរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

 

ជាមួយគ្នានេះដែរ ក្រោយកើតហេតុប្រហែល៧នាទី (ម៉ោង១៩:៣៥នាទី) គេឃើញមានវត្តមានកម្លាំងសមត្ថកិច្ចបានចុះមកដល់ទីតាំងកើតហេតុ ដើម្បីធ្វើការអន្តរាគមន៍ និងពិនិត្យស្ថានភាពជាក់ស្តែងនៅកន្លែងកើតហេតុ។

 

រូបភាពវីដេអូបានបង្ហាញមុខសញ្ញាយ៉ាងច្បាស់ៗបែបនេះ មហាជនកំពុងរង់ចាំមើលសមត្ថភាព និងវិធានការណ៍តាមផ្លូវច្បាប់របស់បងៗសមត្ថកិច្ច តើនឹងមានចំណាត់ការក្តៅយ៉ាងណា ដើម្បីវែកមុខយកក្រុមបង្កបញ្ហាទាំងនេះមកទទួលខុសត្រូវចំពោះមុខច្បាប់ និងផ្តល់ភាពកក់ក្តៅជូនពលរដ្ឋឡើងវិញ?៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print