ភ្នំពេញ៖ កម្លាំង កងរាជ អាវុធហត្ថ រាជធានី ភ្នំពេញ សហការ ជាមួយ កងរាជ អាវុធហត្ថ ខណ្ឌ សែនសុខ បាន ចុះ ឆ្មក់ បង្ក្រាប ទីតាំង KTV មួយ កន្លែង ដែលមានយីហោ ភោជនីយដ្ឋាន មហាមេឃ និងឃាត់ ខ្លួន មនុស្សប្រុសស្រី ចំនួន ៥៣ ក្នុង នោះ មាន នារី ៣៩នាក់ និងបុរស ១៤នាក់ សង្ស័យពាក់ ព័ន្ធ ការជួញដូរមនុស្សនិងអនីតិ ជន ។
ប្រតិបត្តិការ នេះ ធ្វេី ឡេីង កាល ពី វេលា ម៉ោង ១២ រំលង អាធ្រាត្រ ឈាន ចូល ថ្ងៃ ទី ១ ខែឧសភា ឆ្នាំ ២០២៦ ស្ថិត នៅ តាម បណ្ដោយ ផ្លូវ លេខ ១០១១ ក្នុង សង្កាត់ ភ្នំពេញថ្មី ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ។
ក្រោយ ពេល ប្រតិបត្តិការឆ្មក់ចូលបង្ក្រាបបាន កម្លាំង កងរាជ អាវុធហត្ថ បាន ធ្វេី ឃាត់ នារី ទាំង អស់ ទៅ បញ្ជា ការ ដ្ឋាន អាវុធហត្ថ រាជធានី ភ្នំពេញ ដេីម្បី ធ្វេី ការសាក សួរ និង បន្ត តាម នីតិវិធី ៕
...
ដោយ៖ ជ្រោយពេជ្រ










