សម្តេចធិបតី បានឆ្លើយតបទៅអ្នកស្រាវជ្រាវ និងអ្នកវិភាគមួយចំនួន ដែលចោទថា រាជរដ្ឋាភិបាល អាណត្តិថ្មី មានតែទ្រឹស្តី អ្វីផ្សេងសូន្យនោះ សុទ្ធតែមិនមើល

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឆ្លើយតបទៅអ្នកស្រាវជ្រាវ និងអ្នកវិភាគមួយចំនួន ដែលចោទថា រាជរដ្ឋាភិបាល អាណត្តិថ្មី មានតែទ្រឹស្តី អ្វីផ្សេងសូន្យនោះ សុទ្ធតែមិនមើល ។

 

សម្តេចធិបតី ហ៊ុន ម៉ាណែតមានប្រសាសន៍ថា “ហើយខ្ញុំក៏ធ្លាប់លឺ គេសួរ ថាតើ រដ្ឋាភិបាលថ្មី មានតែទ្រឹស្តី ប៉ុន្តែអ្វីផ្សេងសូន្យ រួចមិនព្រមមើល ហើយមានអ្នកវិភាគមួយនោះ គេថាមក ពីរដ្ឋាភិបាល មិនព្រមបញ្ចេញ ធ្វើសង្ខេបឱ្យគេមើល ចាំសង្ខេបឱ្យទៀត លោកអើយ គេធ្វើរាល់តែថ្ងៃ គេសម្ពោធ មែនតែខ្ញុំសម្ពោធ គេធ្វើគ្រប់កន្លែងទាំងអស់ ក្រសួងស្ថាប័ន ដាក់ចេញនូវវិធានការថ្មីៗ ធ្វើជាអ្នកស្រាវជ្រាវ ស្រាវជ្រាវមើលទៅ ហើយសម័យឥឡូវ មិនមែនសម័យ កាលពីឆ្នាំ៩០ អត់មានអ៊ីធើណេតទេ អត់មាន Google អត់មាន Facebook ទេ ព័ត៌មានពេញ” ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print