ប៉មទស្សនាសត្វក្តាន់ថ្មីជំរុញការអភិរក្ស និងសហគមន៍អេកូទេសចរណ៍នៅក្រចេះ

ចែករំលែក៖

ខេត្តក្រចេះ÷ អង្គការ WWF-កម្ពុជា បានសហការជាមួយមន្ទីរបរិស្ថានខេត្តក្រចេះ និងអាជ្ញាធរមូលដ្ឋាន ក្នុងការប្រគល់ប៉មទស្សនាសត្វក្តាន់ជាផ្លូវការនៅក្នុងដែនជម្រកសត្វព្រៃព្រែកប្រសព្វ នៃខេត្តក្រចេះ។ កម្មវិធីនេះមានការចូលរួមពីស្ថាប័នរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន និងតំណាងសហគមន៍ ដែលជាព្រឹត្តិការណ៍សំខាន់មួយដែលជាចំណែកចូលរួមដល់ការអភិរក្ស និងការអភិវឌ្ឍក្នុងតំបន់។ ប៉មនេះ ត្រូវបានសាងសង់ដើម្បីជួយដល់ការពង្រឹងលើការត្រួតពិនិត្យសត្វព្រៃ ថែមទាំងគាំទ្រដល់សហគមន៍អេកូទេសចរណ៍ឱ្យមានភាពរីកចម្រើន ដែលមានមូលដ្ឋាននៅសហគមន៍ ជាពិសេសជុំវិញការអភិរក្សសត្វក្តាន់ផងដែរ។

 

ក្រោមមូលនិធិរបស់ DGD តាមរយៈ អង្គការ WWF-បែលហ្ស៊ិក ក្រោមគម្រោង Scale-Up ២ គំនិតផ្តួចផ្តើមនេះឆ្លុះបញ្ចាំងពីកិច្ចសហការយ៉ាងរឹងមាំរវាងដៃគូ និងសហគមន៍មូលដ្ឋាន ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព ព្រមទាំងការពារធម្មជាតិ និងជីវៈចម្រុះ។

...

 

ជាក់ស្តែង ប៉មទស្សនាសត្វក្ដាន់នេះក៏អាចចូលរួមក្នុងការរអភិរក្ស និងជីវភាពរស់នៅឱ្យមានតុល្យភាព ដោយជួយសហគមន៍ក្នុងការបង្កើតប្រាក់ចំណូលពីអេកូទេសចរណ៍ និងពង្រឹងការការពារសត្វក្តាន់ និងថែរក្សាជម្រករបស់វាផងដែរ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print