សម្ដេច ម៉ែន សំអន ទទួលអំណោយពីសប្បុរសជន អង្ករ៣តោននិងថវិកា ដើម្បីចូលរួមខួបលើកទី ១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម៨ ឧសភា ២០២៦

ចែករំលែក៖

ភ្នំពេញ៖ ….សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈកម្មាធិ ការកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង បានទទួលអំណោយពីសប្បុរសជន ជា អង្ករ៣តោននិងថវិកា ដើម្បីចូលរួមខួបលើកទី ១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម៨ ឧសភា ២០២៦

ក្រាមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» ដែលបានរៀបចំនៅស្នាក់ការកាកបាទក្រហមកម្ពុជាខេត្តស្វា យរៀង នារសៀលថ្ងៃសៅរ៍ ១រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦។

    ក្នុងពិធីនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាន គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះទ័យជ្រះថ្លារបស់ ព្រះសុមេធវង្ស បណ្ឌិត សុខ ប៊ុនធឿន សមាជិកថេរសភា និងអគ្គលេខាធិការរងថេរសភា ព្រះពុទ្ធសាសនា នៅកម្ពុជា ព្រះអនុគណខណ្ឌមានជ័យ និងជាព្រះចៅអធិការវត្តនន្ទមុនី រាជធានីភ្នំពេញ ដែលបានឧបត្ថម្ភ អង្ករ ៣តោន ទឹកបរិសុទ្ធ ៥០កេស ទឹកក្រូច ២០កេស មី ៣០កេស បន្លុង ១០ បច្ច័យចំនួន៨,០០០,០០០រៀល និងថ្លែងអំណរគុណចំពោះ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាន់ប៊ុន ទេសរដ្ឋមន្ត្រី ទទួល បេសកកម្មពិសេស ថវិកាចំនួន ៥លានរៀងល, លោកស្រី យី សុភាព និងលោក ពៅឃាង ថវិកាចំនួន២.០០០$ ដើម្បី អបអរសាទរ ខួបលើកទី ១៦៣ ទិវាពិភពលោកកាកបាទក្រ ហម និងអឌ្ឍចន្ទក្រហម៨ ឧសភា ២០២៦ ក្រាមមូលបទ៖ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»។

...

    សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន  ក៏បានថ្វាយព្រះពរជ័យសព្វសាធុការ ថ្វាយប្រគេនដល់ព្រះសង្ឃ និងព្រះត្ថេរានុតថេរៈគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានចូលរួមចំណែកជួយដល់សាខាកាកបាទ ក្រហមកម្ពុជាខេត្តស្វាយរៀងនាពេលនេះ ៕ ដោយ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print