សមត្ថកិច្ចនគរបាលឃាត់ខ្លួនបុរសសង្ស័យជនជាតិវៀតណាមម្នាក់ពាក់ព័ន្ធករណីលួចម៉ូតូ

ចែករំលែក៖

ខេត្តស្វាយរៀង: សមត្ថកិច្ចនគរបាលឃាត់ខ្លួនបុរសសង្ស័យជនជាតិវៀតណាមម្នាក់ពាក់ព័ន្ធករណីលួចម៉ូតូ។

 

សមត្ថកិច្ចនគរបាលខេត្តបានអោយដឹងនារសៀលថ្ងៃទី២ខែឧសភាឆ្នាំ២០២៦នេះថា

កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ៤រសៀល សមត្ថកិច្ចបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា នៅត្រង់ចំណុចភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង មានជនមិនស្គាល់អត្តសញ្ញាណ បានលួចយកម៉ូតូ ០១គ្រឿង បញ្ឈរនៅមុខផ្ទះដោយពុំបានដកសោចេញពីម៉ូតូ យកទៅបាត់។

 

ក្រោយពីទទួលបានព័ត៍មាន និងពាក្យបណ្ដឹងរបស់ជនរងគ្រោះភ្លាម ដោយអនុវត្តន៍តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងបញ្ជាដ៏ម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្តស្វាយរៀង បានបញ្ជាអោយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ចុះស្រាវជ្រាវស៊ើបអង្កេតករណីខាងលើជាបន្ទាន់។ភ្លាមនោះកម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង  បានចុះដល់កន្លែងកេីតហេតុ និងស្រាវជ្រាវ ឆែកតាមរយៈកាំមេរ៉ាសុវត្ថិភាព ក៏បានឃេីញថា កាលពីម៉ោង ១៣ និង ១៧ នាទី រសៀល ថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២៦ មានបុរសវ័យចំណាស់ជិះកង់មក ក៏បានចូលយកម៉ូតូ ដែលមានសោស្រាប់ជិះចេញទៅពិតប្រាកដមែន។

 

ភ្លាមនោះកម្លាំងជំនាញ អធិការដ្ឋាននគរបាលក្រុងស្វាយរៀង បានសហការជាមួយ អធិការដ្ឋាននគរបាលក្រុងស្រុកទាំង០៨ ដើម្បីជួយស្វែងរក រហូតដល់ម៉ោង ៦ល្ងាច មានប្រជាការពារម្នាក់បានរាយការណ៍មកសមត្ថកិច្ចថាមានម៉ូតូមានភិនភាគខាងលើ បញ្ឈរទុកចោលនៅតាមថ្នល់ហើយសមត្ថកិច្ចប៉ុស្តិ៍សម្បត្តិមានជ័យក៏យកម៉ូតូ នោះមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំសម្បត្តិមានជ័យ។

 

លុះដល់នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១៣:០៧នាទី  មេភូមិចំការកោះ ឃុំសម្បត្តិមានជ័យ បានរាយការណ៍សមត្ថកិច្ចថា មានជនសង្ស័យដដែរនោះ បានយកម៉ូតូរបស់ជនរងគ្រោះផ្សេងទៀត ជិះមកចូលស្រុកមេសាងខេត្តព្រៃវែង រួចបញ្ឈរចោលនៅមុខសាលាវិទ្យាល័យមេសាង ទើបត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលជីផុច យកទៅរក្សាទុកនៅប៉ុស្តិ៍។ ជនសង្ស័យក៏បានយកម៉ូតូផ្សេងទៀត ជិះទៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង បម្រុងទៅអ្នកលឿង ទេីបសមត្ថកិច្ចរកឃេីញឃាត់ខ្លួនបានតែម្តង។

 

បច្ចុប្បន្នម៉ូតូទាំងអស់បានប្រគល់ជូន ម្ចាស់ដេីមវិញរៀងៗខ្លួន រីឯជនជាតិវៀតណាម ដែលមានជំងឺស្មារតីវិបល្លាស ខាងលេីសមត្ថកិច្ចជំនាញខេត្តព្រៃវែង កំពុងកសាងសំណុំរឿងបន្តនីតិវិធីច្បាប់។

 

សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាប្រុងប្រយ័ត្នកុំធ្វេសប្រហែសចំពោះវត្ថុមានតម្លៃ ក៏ដូចជាមធ្យោបាយធ្វើដំណើរនានា ដូចជាករណីខាងលើ គឺម្ចាស់ម៉ូតូទាំងអស់ពុំបានដកសោរចេញពីម៉ូតូនោះទេ ទើបធ្វើអោយជនសង្ស័យខាងលើមានឱកាសលួចជិះយកទៅបានយ៉ាងងាយស្រួល៕

...

ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print