ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តម៉ាក toyota prius មួយគ្រឿងក្នុងល្បឿនលឿនទាំងស្ថានភាពមេឃកំពុងតែភ្លៀងធ្លាក់មិនប្រយ័ត្នក៏ជ្រុលទៅបុករបាំងក្រមុំពុះចែកទ្រូងផ្លូវបាក់ចំនួន ១ កង់ចំណែករថយន្តខូចខាតមួយផ្នែកមុខយ៉ាងដំណំ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង២:៤០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី០៣ ខែឧសភាឆ្នាំ២០២៦ស្ថិត នៅ តាម បណ្ដោយ ផ្លូវ លេខ៥៩៨ ក្នុង សង្កាត់ ភ្នំពេញថ្មី ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាក toyota prius មួយគ្រឿងពណ៌ទឹកប្រាក់ពាក់ផ្លាកលេខភ្នំពេញ 2BR-7345 បើករដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ៥៩៨ ក្នុងល្បឿនលឿនទាំងស្ថានភាពមេឃកំពុងតែភ្លៀងធ្លាក់មិនប្រយ័ត្នក៏រ៉េចង្កូត ទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់១កង់ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខសំណាងល្អមិនបង្កអោយមានគ្រោះថ្នាក់ដល់មនុស្ស។
ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមិវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុកនូវការរិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំការដោះស្រាយនៅពេលក្រោយ៕
ដោយ ៖ ភារ៉ា ដង្កោ










