រថយន្តដឹកប្រេងបុកជាមួយនឹងរថយន្ត camry បាឡែនបណ្ដាលឱ្យរងការខូចខាតទាំងសងខាង

ចែករំលែក៖

ភ្នំពេញ÷ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តដឹកប្រេងបុកជាមួយនឹងរថយន្ត camry បាឡែនបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណាំទាំងសងខាងសំណាងល្អអ្នកបើកបរពុំមានរងរបួស។

 

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១០ និង៤០ នាទីយប់ថ្ងៃទី២ ខែឧសភាឆ្នាំ ២០២៦ នៅតាមបណ្ដោយផ្លូវបេតុង ភូមិអករំដួល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

 

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអត់ដឹងថានៅមុនពេលកើតហេតុគេឃើញមានរថយន្តដឹកប្រេងពាក់ផ្លាកលេខភ្នំពេញ3B 4751 បើកបរក្នុងទិសដៅពីកើតទៅលិចចំណែករថយន្តcamry បើកបរក្នុងទិសដៅពីលិចទៅកើតបញ្ច្រាស់ទិសគ្នាលុះមកដល់ចំណុចកើតហេតុក៏បុកគ្នាជាមួយនិងរថយន្ត១គ្រឿងទៀតម៉ាកcamry បាឡែនពាក់ស្លាកលេខភ្នំពេញ2BE 1950

បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណាំទាំងសងខាងសំណាងល្អអ្នកបើកបរពុំមានរងរបួស។

...

ក្រោយកើតហេត្តភាគីទាំងពីរបានជជែកគ្នាយកត្រូវរៀងៗខ្លួនហើយក៏បណ្ដាលឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋានបានចុះមកធ្វើការវាស់វែងនៅកន្លែងកើតហេតុ ប៉ុន្តែដោយសារតែភាគីទាំងពីរបានជជែកវែកញែករកត្រូវរៀងៗខ្លួនហើយដោះស្រាយមិនត្រូវសមត្ថកិច្ចបានយករថយន្តទាំងពីរគ្រឿងយកមកប្រាសាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ÷ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print