មន្រ្តីពន្ធនាគារខេត្តមណ្ឌលគិរីចំនួន ៣៦រូបត្រូវបានបំពាក់ឋានន្តរសក្តិ

ចែករំលែក៖

មណ្ឌលគិរី៖ មន្រ្តីពន្ធនាគារខេត្តមណ្ឌលគិរី ត្រូវបានបំពាក់ឋានន្តរសក្តិ វរអគានុរក្ស អគានុរក្ស និងអនុរក្សពន្ធនាគារ  ចំនួន ៣៦នាក់ កាលពីព្រឹកថ្ងៃទី ០៦ ខែសីហា នៅសាលប្រជុំក្រុម ប្រឹក្សាខេត្ត មណ្ឌល គិរី ក្រោម​អធិបតីភាព ឯឧត្តម គុយ ប៊ុនសន អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ ឯក ឧត្តម អេង ប៊ុនហ៊ាង អភិបាលខេត្តមណ្ឌលគិរី ។ ក្នុងពិធីនេះដែរមានការអញ្ជើញចូលរួម​ លោក អភិបាលរងខេត្ត លោកប្រធាន​តុលាការព្រះរាជអា​ជ្ញាអម​សាលាដំបូងខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់ អាវុធទាំង៣ប្រភេទនិងមន្រ្តីពន្ធនាគារជាច្រើននាក់ផងដែរ​ ។

20150806003834

លោក អាន គឹមឡេង ប្រធានពន្ធនាគារខេត្តបានឱ្យដឹងដែរថា៖ ចាប់តាំងពីឆ្នាំ២០០០ រូបលោកបានមក កាន់ពន្ធនាគារខេត្តមណ្ឌលគិរី ដែលដើមឡើយ​ពន្ធនាគាខេត្ត មានតែអាគារ ឃុំខ្លួនតែ មួយខ្នងទ្រុឌទ្រោម និងការិយាល័យមួយសម្រាប់ធ្វើការ មកទល់ពេលនេះពន្ធនាការខេត្ត បានកែប្រែទាំងស្រុងនូវហេដ្ឋារាចនា សម្ព័ន្ធ​ជួសជុលកែលម្អអាគារតាមស្តង់ដាឱ្យមានពន្លឺ និងខ្យល់អាកាសចេញចូលបានល្អ និងមានកន្លែង ហត្ថប្រាណ និងកីឡាផងដែរ  ជាពិសេសពន្ធនាគារ ខេត្តមានអាគារបណ្តុះបណ្តាល ចំនួន៣ក្នុងនោះ អាគារ កាត់ដេរ១ខ្នង អាគារបង្រៀនអក្សរអក្ខរកម្ម០១ខ្នង រោងសិប្បកម្ម ០១ខ្នងនិងបានសាងសង់ ប៉ុស្តិ៍សុខភាព ចំនួន២អាគារ ​ការិយាល័យចំនួន៣ខ្នងមានចំនួន៥បន្ទប់ ។

លោកប្រធានបន្តឱ្យដឹងទៀតថា៖បច្ចុប្បន្ន មន្រ្តីក្នុងពន្ធនាគារខេត្តមណ្ឌលគិរី មានចំនួន ៣៨ នាក់ស្រីចំនួន០៦នាក់ ជនជាប់ឃុំឃាំងចំនួន៨៥នាក់ស្រី  ០២នាក់ ជនជាតិវៀតណាម០៨នាក់ ក្នុងនោះជន ត្រូវចោទចំនួន១៣នាក់ ស្រី០១នាក់ ជនជាតិវៀតណាម ០៧នាក់ ជនជាប់ចោទ១៣នាក់ ជនជាតិវៀតណាម០១នាក់ ពិរុទ្ធជនចំនួន០៨នាក់ ទណ្ឌិតចំនួន៣០នាក់ ស្រី០១នាក់ផងដែរ ។

ឯកត្តម អេង ប៊ុនហ៊ាង អភិបាលខេត្តមណ្ឌលគិរីបានមានប្រសាសន៍សម្តែងនូវការកោតសរសើរ​ និងវាយតម្លៃ       ខ្ពស់ចំពោះការរៀបចំឱ្យមាននូវពិធីបំពាក់ឋានន្តរស័ក្តជូនដល់មន្រ្តីពន្ធនាគារខេត្តចំនួន ៣៦នាក់ ដែលមានស្នា   ដៃល្អក្នុងការអនុវត្តការងារពេលកន្លងមក និងជម្រុញលើកទឹកចិត្តដល់មន្រ្តីពន្ធនាគារទាំងអស់ក្នុងខេត្តឱ្យ    បន្តចូលរួមអនុវត្តការងារបានកាន់តែល្អប្រសើរឡើងថែមទៀត ។

នៅក្នុងឱកាសនោះដែរ ឯឧត្តម គុយ ប៊ុនសន អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ បានមានកោតរសសើរចំពោះប្រធាន និងមន្ត្រីពន្ធនាគារខេត្តមណ្ឌលគិរី ដែលបានខិតខំអស់កម្លាំងកាយចិត្ត អនុវត្តនូវតួនាទីភារកិច្ចរបស់ខ្លួនបានល្អ​ ព្រមទាំងបានសាងសង់នូវអាគារថ្មីៗសម្រាប់ពន្ធនាគារខេត្តផងដែរ​ ទើបថ្ងៃនេះរៀបចំពិធីនេះឡើង ដើម្បីលើកទឹកចិត្តដល់មន្រ្តីពន្ធនាគារខេត្តដែល សកម្មអនុវត្តការងារកន្លងមក ។បន្ទាប់មកឯកឧត្តមបានមានប្រសាសន៍ជម្រុញដល់មន្រ្តីពន្ធនាគារ ត្រូវយកចិត្តទុកដាក់អនុវត្តឱ្យ បានតែ ល្អបន្ថែមទៀតផងដែរ ៕

ដោយ៖ ឦសាន

20150806003835 (1)

20150806003834 (1)

20150806003835

...

20150806003835 (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print