ក្មេងទំនើង ២ក្រុម បង្កជម្លោះក្នុងក្លឹបមួយកន្លែង ក្នុងក្រុងកំពង់ចាម បណ្តាលឱ្យមានអ្នករបួស និងកំពុងរត់គេចខ្លួន

ចែករំលែក៖

ខេត្តកំពង់ចាម ៖ ក្រុមក្មេងទំនើង២ក្រុមដែលបានធ្វើសកម្មភាពវាយតប់នឹងគប់កែវស្រាហោះដូចភាពយន្តហុងកុងនៅក្លឹបមួយកន្លែងឈ្មោះ Triple ម្ដុំមាត់ទន្លេក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម គិតរហូតមកដល់ល្ងាចថ្ងៃទី៣ ឧសភា ឆ្នាំ២០២៦ មិនទាន់ត្រូវបានជន សង្ស័យណាម្នាក់ឃាត់ខ្លួននៅឡើយទេ ។

 

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាក្រុមក្មេងទំនើងដែលបាននាំគ្នាចូលផឹកស៊ីក្នុងក្លឹបនេះ បានបង្កវាយគ្នាបន្តបន្ទាប់រហូតដល់ចំនួនពីរលើក ដោយលើកចុងក្រោយ នៅយប់រំលងអធ្រាត្រថ្ងៃទី១ ខែឧសភា ឈានចូលព្រឹកថ្ងៃទី២ ឧសភា ឆ្នាំ២០២៦ ។ ដោយគ្រាន់តែដឹង គឺទំនាស់នៅខាងក្នុងយកកែវស្រាគប់លើគ្នាទៅវិញទៅមក រហូតឈានប្រើកម្លាំងបាយដាក់គ្នា បណ្ដាលឲ្យរងរបួសប៉ោងមុខ ប៉ោងភ្នែក ក្រោយហេតុការណ៍បានកើតឡើង ត្រូវបានលោកអធិការនគរបាលក្រុងកំពង់ចាម បានចាត់ឱ្យកម្លាំងប៉ុស្តិ៍រដ្ឋបាលកំពង់ចាមសហការជាមួយជំនាញព្រហ្មទណ្ឌក្រុងកំពង់ចាម ចុះពិនិត្យដល់កន្លែងកើត ហេតុដោយធ្វើឡើងនៅព្រឹក ថ្ងៃទី២ ឧសភា ។

 

សមត្ថកិច្ចបានប្រលយពាក្យថា ក្នុងនោះគេបានស្គាល់អត្តសញ្ញាណក្រុមក្មេងទំនើងមកពីស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ហើយករណីនេះ ត្រូវបានអ្នករងគ្រោះមានរហូតដល់ពីទៅបីនាក់បានដាក់ពាក្យបណ្ដឹង នៅអធិការដ្ឋាននគរបាលក្រុងកំពង់ចាមរួចរាល់ហើយដែរ ។

 

ចំពោះមូលហេតុទំនាស់បង្កឡើងឈានប្រើកម្លាំងបាយនេះមិនត្រូវបានសមត្ថកិច្ចទម្លាយឲ្យដឹងមូលហេតុពិត ប្រាកដមកពីអ្វីនោះទេ ហើយសំណុំរឿងនេះ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្ត ។

 

គួររំលឹកថា កន្លងទៅថ្មីៗមានក្រុមក្មេងទំនើងមួយក្រុមបានប្រើកាំបិតតាំងតោកាប់ទៅលើជនរងគ្រោះម្នាក់ បណ្ដាលឱ្យយុវជនម្នាក់ឈ្មោះខាន់ ខាក់មៈ អាយុ១៦ឆ្នាំ រស់នៅភូមិបឹងកុក សង្កាត់បឹងកុក ក្រុងកំពង់ចាម រងរបួសដាច់កដៃឆ្វេងពិការភាពមួយជីវិត ដែលមានចម្ងាយពីក្លឹបtriple ប្រមាណជាង១០០ម៉ែត្រ ស្ថិតក្នុងសង្កាត់បឹងកុកក្រុងកំពង់ចាម ក្រោយហេតុការណ៍នេះកើតឡើងកម្លាំងសមត្ថកិច្ចស្រាវជ្រាវចាប់បានក្មេងទំនើងចំនួនពីរនាក់យកទៅដាក់នៅពន្ធនាគារ ។

 

យោងតាមប្រសាសន៍របស់សម្ដេចបវរធិបតី បបានគូសបញ្ជាក់ថា ក្រុមក្មេងទំនើងដែលបង្កសកម្មភាពក្នុងមូលដ្ឋានខេត្តណាមួយ បើសមត្ថកិច្ចចាប់បានត្រូវបញ្ជូនទៅឲ្យជីកលេនដ្ឋាននៅជួរមុខព្រំដែនកម្ពុជា-ថៃ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print