ភ្នំពេញ ៖ បញ្ជូនជនសង្ស័យ ០២នាក់ ដែលធ្វើសកម្មភាពឆក់យ៉ាងសកម្ម និងជាមុខសញ្ញាចាស់ ធ្លាប់ជាប់ពន្ធធនាគារ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ។
យោងតាមការបញ្ជាក់លោកស្នងការរង ប៊ុន សត្យា ទទួលផែនការងារព្រហ្មទណ្ឌ រាជធានីភ្នំពេញ លោកប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ម៉ម សាវន បានដឹកនាំកម្លាំងចុះស្រាវជ្រាវ ករណីឆក់ទូរសព្ទ័ដៃ IPhone 17promax ពីស្រ្តីជនជាតិខ្មែរ នៅចំណុច ផ្លូវលេខ៣១២ កែង២១ បាសាក់លេន ភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ វេលាម៉ោង៧ព្រឹក ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ ដើម្បីកំណត់មុខសញ្ញាជនសង្ស័យខាងលើ ។
លោកស្នងការរងបានបន្តថា ការិយាល័យព្រហ្មទណ្ឌកំរិស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ លុះមកដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ សមត្ថកិច្ចបានស្រាវជ្រាវ និងប្រទះឃើញជនសង្ស័យទាំង០២នាក់ខាងលើ កំពុងចាក់សាំង នៅស្ថានីយ៍ប្រេងឥន្ទនៈមួយកន្លែង លើបណ្តោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ឃាត់បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តែម្តង ។
បច្ចុប្បន្ន ជនសង្ស័យ រួមវត្ថុតាងខាងលើ កម្លាំងជំនាញការិយាល័យ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕
ដោយ៖ ជ្រោយពេជ្រ










