ម៉ោងជាង១០យប់ហើយ នៅចាក់ធុងបាស់រំខានគេ ត្រូវអធិការនគរបាលក្រុងតាខ្មៅបញ្ជាឱ្យចុះដកហូតធុងបាស់

ចែករំលែក៖

ខេត្តកណ្តាល ៖ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានបើកប្រតិបត្តិការចុះរៀបចំសណ្តាប់ធ្នាប់ និងឆ្លើយតបតាមបណ្ដឹងរបស់ពលរដ្ឋ ពាក់ព័ន្ធនឹងការបង្កសំឡេងរំខានយ៉ាងខ្លាំងនៅយប់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ស្ថិតក្នុងសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ។

 

ជាក់ស្តែងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានប្រកាសនាយប់ថ្ងៃទី៦ ខែឧសភានេះថា ៖ បន្ទាប់ពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋ អំពីបញ្ហាបង្កសំឡេងរំខាន នៅសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ លោករវសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានអោយកម្លាំងចុះទៅណែនាំ និងដកហូតធុងបាស់មករក្សាទុក ។

 

ការចុះទៅណែនាំប្រជាពលរដ្ឋបង្កសំឡេងរំខានខាងលើនេះ នៅវេលាម៉ោង២២:២០នាទី នាយប់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ។

 

តាមរយៈប្រតិបត្តិការនេះ សមត្ថកិច្ចក៏បានអំពាវនាវ សូមបងប្អូនសប្បាយក្នុងកំរិតណាមួយ ដែលមិនរំខានអ្នកជិតខាង មិនធ្វើអោយអ្នកជិតខាងធុញទ្រាន់ ពេលខ្លះពួកគាត់មានកូនតូច មានឪពុក ម្តាយចាស់ជរា មានជំងឺ ត្រូវការសម្រាក ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print