គោលដៅត្រួតពិនិត្យ មុខអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ប្រទះឃើញជនបរទេស ៦នាក់ គ្មានឯកសារជាប់ខ្លួន

ចែករំលែក៖

ខេត្តកំពង់ចាម ៖ យ៉ាងហោចណាស់ មានជនបរទេស ចំនួន៦នាក់ ជិះរថយន្តតាក់ស៊ី នៅយប់ថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០២៦ ត្រូវបានសមត្ថកិច្ច គោលដៅ មុខអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ត្រួតពិនិត្យ គ្មានឯកសារជាប់ខ្លួន និងមានសម្ភារៈមួយចំនួន ដែលស្ថិតក្នុងការសង្ស័យរបស់សមត្ថកិច្ច ។

 

បើតាម លោក ខេង ម៉េងឈុន ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកព្រៃឈរ បានឲ្យដឹងថា នៅវេលាម៉ោង ៩ និង៤៥ នាទី យប់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ សមត្ថកិច្ចគោលដៅត្រួតពិនិត្យ មុខអធិការស្រុកព្រៃឈរ បានប្រទះឃើញរថយន្តតាក់សុី១គ្រឿង ទិសដៅចេញពីភ្នំពេញ ឆ្ពោះទៅអូរពងមាន់ ខេត្តស្ទឹងត្រែងដោយនៅក្នុងរថយន្ត មានជនជាតិចិនចំនួន ៦នាក់ សុទ្ធតែជាបុរស ចំពោះ ឯកសារជាប់ខ្លួន (គ្មាន) ។

 

លោកអភិបាលស្រុកឲ្យដឹងទៀតថា ចំពោះ រថយន្ត១គ្រឿងនោះ ម៉ាក ហាយឡឹនឌរ័ ពណ៌ស អ្នកបើកបររស់នៅភូមិសំរោង ឃុំឈើទោល ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ រីឯសម្ភារៈដែលសមត្ថកិច្ចរកឃើញរួមមាន. កាតាបស្ពាយចំនួន ០៧ ,ទូសព្ទ័សរុបចំនួន ១០៩គ្រឿង ,កំព្យូទ័រយួរដៃចំនួន១គ្រឿង និង ផ្លាស់ចំនួន៥ ។

 

លោកអភិបាលស្រុក បានបញ្ជាក់ថា ចំពោះវត្ថុតាង និងជនបរទេស ត្រូវបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីអនុវត្តទៅតាមនិតិវិធី ៕

...

ប្រភព ៖ មន្ទីរព័ត៌មាន ខេត្តកំពង់ចាម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print