ភ្នំពេញ៖ នេះហើយគឺជាទឹកចិត្តថ្នាក់ដឹកនាំល្អ តែងតែមើលឃើញពីសុខទុក្ខកូនចៅ! លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចុះសួរសុខទុក្ខលោកវរសេនីយ៍ទោ ម៉ាប់ សុផាត អធិការរងនៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ដែលបាននិងកំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យ ប្រទេសវៀតណាមដោយផ្ទាល់។ នេះបេីយោងតាមផេកហ្វេសប៊ុកផ្លូវការរបស់លោកអភិសន្ដិបណ្ឌិត ស សុខា នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦។
ក្នុងនោះក៏បាននាំយកថវិកាមួយចំនួន ជូនក្រុមគ្រួសាររបស់លោក ដើម្បីជួយសម្រួលដល់ការចំណាយថ្លៃពេទ្យផងដែរ។
គួររម្លឹកថា លោកវរសេនីយ៍ទោ ម៉ាប់ សុផាត អធិការរង នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ បានរងរបួសយ៉ាងធ្ងន់ធ្ងរ ក្នុងពេលចុះបង្ក្រាបករណីហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស កាលពីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅចំណុចភូមិបឹងដែង១ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម៕
ដោយ៖ស តារា










