លោក Wang Huning សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនជួបពិភាក្សាការងារជាមួយលោក Khalilur រដ្ឋមន្រ្តីការបរទេសបង់ក្លាដែស

ចែករំលែក៖

អន្តរជាតិ ៖ លោក Wang Huning សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនបានជួបពិភាក្សាការងារជាមួយលោក Khalilur រដ្ឋមន្រ្តីការបរទេសបង់ក្លាដែសនៅក្រុងប៉េកាំងកាលពីថ្ងៃទី៦ខែឧសភា។

លោក Wang Huning បានថ្លែងថា ប្រទេសចិននឹងបន្តអភិវឌ្ឍចំណងមេត្រីភាពជាមួយបង់ក្លាដែសដោយផ្អែកលើគោលករណ៍៥ប្រការនៃការរួមរស់ដោយសន្តិសហវិជ្ជមានព្រមទាំងបង្កើនការប្រាស្រ័យទាក់ទងជាន់ខ្ពស់រវាងប្រទេសទាំងពីរ ប្រកាន់ខ្ជាប់ការគាំទ្រគ្នាទៅវិញទៅមក ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ក៏ដូចជាជំរុញឱ្យទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងចិននិងបង់ក្លាដែសមានភាពកាន់តែស៊ីជម្រៅនិងរឹងមាំ ដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើនជូនដល់ប្រជាជននៃប្រទេសទាំងពីរ ។ សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនរីករាយរួមចំណែកយ៉ាងសកម្មចំពោះរឿងនេះ។

ជាការឆ្លើយតប លោក Khalilur បានថ្លែងថា ប្រទេសចិនគឺជាមិត្តពិតរបស់បង់ក្លាដែស ភាគីបង់ក្លាដែសចាត់ទុកប្រទេសចិនជាអទិភាពខាងការទូតរបស់បង់ក្លាដែសជាប់រហូត ហើយប្រកាន់ខ្ជាប់នូវគោលការណ៍ចិនមួយយ៉ាងមុតមាំ ប្រកាន់ខ្ជាប់មិនងាករេនូវសេចក្តីសម្រេចចិត្តលេខ២៧៥៨នៃមហាសន្និបាតអង្គការសហប្រជាជាតិ ក៏ដូចជាគាំទ្រការបង្រួបបង្រួមជាតិរបស់ប្រទេសចិន រំពឹងថាអាចបន្តវេនចំណងមិត្តភាពប្រពៃណីជាមួយប្រទេសចិន និងបង្កើនកិច្ចសហប្រតិបត្តិការជាក់ស្តែង ធ្វើឱ្យទំនាក់ទំនងរវាងបង់ក្លាដែសនិងចិនឡើងដល់កម្រិតកាន់តែខ្ពស់៕

...

ប្រភព ៖ (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print