ខេត្តព្រះវិហារ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើយឡើងដោយមូលហេតុមានមនុស្សលីឈើដើរឆ្លងកាត់ថ្នល់បណ្តាលឲ្យរថយន្តយាយឡែនឌ័រសម្រេចចិត្តបើកគេចធ្លាក់ថ្នល់ទៅបុកដើមកាស្យាយ៉ាងពេញទំហឹងតែសំណាងល្អពុំមានមនុស្សគ្រោះថ្នាក់ ចំណែករថយន្តរងខូចខាត។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១០ និង៣០ព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវជាតិលេខ៦២ ស្ថិតនៅភូមិឯកភាព សង្កាត់ប៉ាលហាល ក្រុង-ខេត្តព្រះវិហារ។
លោក យ៉ែម វាសនា នាយផ្នែកសណ្តាប់ធ្នាប់ចរាចរផ្លូវគោកក្រុងព្រះវិហារបានប្រាប់ឲ្យដឹងថា រថយន្តដែលទៅបុកដើមកាស្យាដែលមិនមានមនុស្សគ្រោះថ្នាក់នោះមានម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2J-1247។ លោកនាយផ្នែកសណ្តាប់ធ្នាប់ក្រុងបានបន្តថា ដោយសារម្ចាស់រថយន្តបើកគេចពីមនុស្សដើរឆ្លងកាត់ទើបក៏ជ្រុលចង្កូតទៅបុកដើមកាស្យានោះមានឈ្មោះនីរ៉ីថា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិកណ្តាល សង្កាត់កំពង់ប្រណាក ក្រុង-ខេត្តព្រះវិហារ។
ក្រោយកើតហេតុរថយន្តដែលបានរងការខូចខាតផ្នែកខាងមុខ ដោយសារមិនមានបង្កគ្រោះថ្នាក់ដ៏អ្នកដៃមត្ថកិច្ចបានប្រគល់ឲ្យម្ចាស់អូសយកទៅជួសជុសដោយខ្លួនឯង៕
ដោយ៖ តុលាខេព្រះវិហារ