ក្រសួងធនធានទឹកនិងឧតុនិយម៖ មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅតែជាឃាតកលាក់មុខដ៏សាហាវ និងជាឧបសគ្គដ៏ធំដល់ការអភិវឌ្ឍ

ចែករំលែក៖

ខេត្តស្វាយរៀង៖ គ្រឿងចក្រក្រសួងធនធានទឹក និងឧតុនិយម ដែលកំពុងជីកប្រឡាយ ០១ខ្សែនៅភូមិអណ្តូងក្រសាំង ឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង ដើម្បីនាំទឹកពីអាងវ៉ៃកូ ទៅសង្គ្រោះស្រូវបងប្អូនប្រជាកសិករ នៅក្នុងភូមិ ឃុំខាងលើ បានកាយត្រូវគ្រាប់ ០១គ្រាប់ ដែលកប់ក្នុងដីបណ្តាលឲ្យផ្ទុះ ប៉ុន្តែសំណាងដោយពុំមានមន្ត្រីរបស់ក្រសួងណាម្នាក់រងរបួស គ្រាន់តែខូចខាតគ្រឿងចក្រប៉ុណ្ណោះ ។

ក្រោយហេតុការណ៍នេះកើតឡើងក្រុមការងារបានផ្អាកសកម្មភាពជាបណ្តោះអាសន្ន រង់ចាំអ្នកជំនាញបោសសំអាតមីន និងយុទ្ធភណមិនទាន់ផ្ទុះ រួចរាល់ទើបបន្តការងារទៀត៕

1 2 3 4

...

ដោយ៖ សីលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print