ជលផលចតុមុខរងបណ្តឹងករណី​នាំវៀតណាម​អូសអួនឆក់ត្រីក្នុងតំបន់អភិរក្សសហគមន៍ជ្រោយស្នោ

ចែករំលែក៖

ខេត្តកណ្តាល៖ លោក ថុន ចេតនា ជាមន្ត្រីជលផល(ចតុមុខ) បានរងនូវបណ្តឹងរបស់ប្រជាពលរដ្ឋរស់នៅភូមិខ្នាតាំងយូ ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល ដាក់ទៅកាន់នាយខណ្ឌរដ្ឋបាលជលផលខេត្ត ដោយបញ្ជាក់យ៉ាងលម្អិតថា មន្ត្រីរូបនេះ បានជាប់ពាក់ព័ន្ធទៅនឹងអំពើពុករលួយ ក្នុងនាមខ្លួនជាមន្ត្រីជំនាញ បាននាំជនជាតិវៀតណាមចូលអូសអួន ឆក់ត្រី នៅក្នុងតំបន់អភិរក្សសហគមន៍ជ្រោយស្នោ ស្ថិតនៅក្នុងឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល និងសហគមន៍ សន្តា ស្ថិតក្នុងឃុំសន្តា ស្រុកលើកដែក ។

មន្ត្រីរដ្ឋបាលជលផលរូបនេះ ថែមទាំងជាប់ពាក់ព័ន្ធក្នុងការនាំសត្វព្រៃដូចជាពស់ អណ្តើក ជាច្រើនតោនចូលទៅប្រទេសវៀតណាម ដោយដឹកជញ្ជូនតាមទូក ដែលលោក ថុន ចេតនា ប្រើប្រាស់ជាធម្យោបាយបង្ក្រាបបទល្មើសចេញតាមច្រករបៀង ឡស្រា ខ្នាតាំងយូ ស្រុកកោះធំ ខេត្តកណ្តាល និងចេញតាមក្រោមស្ពានព្រែកអំបិល ឆ្ពោះទៅព្រែកបាក់ដៃ ខេត្តតាកែវ ដោយយកស្បៃ សៃយ៉ឺនគ្របលើសត្វទាំងអស់នោះ ។

បើទោះជាមានពាក្យបណ្តឹងនេះក៏ដោយ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ នគរវត្តមិនអាចទាក់ទងបានទេពីនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល ក៏ដូចជាមេខណ្ឌចតុមុខកាលពីរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ ដោយគ្មានលេខទូរស័ព្ទ ។ ដោយឡែក លោក ថុង ចេតនា ត្រូវបានគេអះអាងថា មានជំនាញខាងប្រមូលលុយពីបទល្មើសជលផល និងយកទូករបស់អង្គភាពសម្រាប់ដឹកជញ្ជូនសត្វព្រៃឲ្យឈ្មួញ ។

ករណីនេះ គួរណាស់តែប្រធានរដ្ឋបាលជលផល ក៏ដូចជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវមានវិធានការទប់ស្កាត់ទៅលើមន្ត្រីអនុវត្តច្បាប់ បែរជាយកជំនាញទៅប្រព្រឹត្តល្មើសច្បាប់នេះ ៕

dwe-11-768x1024

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print