អន្តរជាតិ ៖ នៅរសៀលថ្ងៃទី ៧ ខែឧសភា លោក Li Qiang នាយករដ្ឋមន្រ្តីចិនបានជួបពិភាក្សាជាមួយលោក Aripov នាយករដ្ឋមន្ត្រីអ៊ូសបេគីស្ថាន ដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសចិន នៅវិមានសភាប្រជាជនក្នុងទីក្រុងប៉េកាំង។
លោក Li Qiang បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិន និងអ៊ូសបេគីស្ថាន បានរក្សាការផ្លាស់ប្តូរជាន់ខ្ពស់យ៉ាងស្អិតល្មួត ហើយទំនាក់ទំនងទ្វេភាគី មានភាពស៊ីជម្រៅ និងរឹងមាំជាបន្តបន្ទាប់។ ប្រទេសចិនមានឆន្ទៈនាំចូលផលិតផលដែលមានគុណភាពខ្ពស់កាន់តែច្រើនពីអ៊ូសបេគីស្ថាន និងលើកទឹកចិត្តសហគ្រាសចិនដែលមានសមត្ថភាពខ្លាំងឱ្យទៅវិនិយោគនៅអ៊ូសបេគីស្ថាន សង្ឃឹមថាអ៊ូសបេគីស្ថាននឹងការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ពួកគេ។ ភាគីទាំងពីរគួរតែប្រើប្រាស់ឱ្យបានល្អនូវគោលនយោបាយលើកលែងទិដ្ឋាការទៅវិញទៅមកបន្ថែមទៀត ដើម្បីបង្កើនការយល់ដឹងពីគ្នា និងចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ។
ជាការឆ្លើយតប លោក Aripov បានសម្តែងការអបអរសាទរចំពោះប្រទេសចិនដែលទទួលបានផលជាផ្លែផ្កាដ៏ច្រនក្នុងដំណើរការអភិវឌ្ឍ ។ អ៊ូសបេគីស្ថានគាំទ្រយ៉ាងមុតមាំចំពោះគោលការណ៍ចិនមួយ ព្រមនិងសូមកោតសរសើរខ្លាំងចំពោះការគាំទ្រដ៏ពេញទំហឹងរបស់ប្រទេសចិនចំពោះកំណែទម្រង់ និងការអភិវឌ្ឍរបស់អ៊ូសបេគីស្ថាន ហើយមានឆន្ទៈក្នុងការពង្រឹងការផ្លាស់ប្តូរជាន់ខ្ពស់ជាមួយប្រទេសចិនបន្ថែមទៀត ក៏ដូចជាចូលរួមយ៉ាងសកម្មក្នុងការរួមគ្នាកសាង “ខ្សែក្រវាត់ និងផ្លូវ” សំដៅជំរុញការអភិវឌ្ឍទំនាក់ទំនងអ៊ូសបេគីស្ថាន-ចិនឱ្យកាន់តែប្រសើរឡើង៕
ប្រភព ៖ (CCFR)











