មនុស្សប្រុសស្រី១០នាក់ត្រូវបានសមត្ថកិច្ចចម្រុះបង្រ្កាបឃាត់ខ្លួនរួមទាំងសម្ភារៈភស្តុតាងនាំទៅអនុវត្តតាម ផ្លូវ ច្បាប់ក្រោយពីពួកគេសំងំប្រព្រឹត្តិនៅស្រុកសង្កែ

ចែករំលែក៖

ខេត្តបាត់ដំបង៖ មនុស្សប្រុសស្រីចំនួន ១០នាក់ត្រូវបានសមត្ថកិច្ចចម្រុះក្រោមការដឹកនាំរបស់តំណាងអយ្យការអមសាលាដំបូងខេត្ត បាត់ដំបងបង្រ្កាបឃាត់ខ្លួនរួមទាំងសម្ភារៈភស្តុតាងផង នាំទៅអនុវត្តតាម ផ្លូវច្បាប់ក្រោយពីពួកគេសំងំប្រព្រឹត្តិនៅស្រុកសង្កែ ខេត្តបាត់ដំបង។

 

ប្រភពបានឱ្យដឹងថា កាលថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០២៦ វេលា ម៉ោង១០,២០នាទី ស្របតាមអនុសាសន៍របស់នាយ ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដោយមានលោកស្រី នេត្រ សុផារិន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលមានលោកឧត្តមសេនីយ៍ទោដាញ់ អេងប៊ុនចាន់ ស្នងការ ដឹកនាំកម្លាំងនគរបាលទៅចូលរួមដោយលោកវរសេនីយ៍ ឯក ឈឿង គឹមសុង ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទ័ណ្ឌ រួមជាមួយកម្លាំងនៃគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកសង្កែ បានបង្រ្កាបទីតាំងល្បែង ស៊ីសងតាម Onling មួយកន្លែងស្ថិត នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតនៅក្រុម ទី០២ ភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។

 

ប្រតិបត្តិការនេះ សមត្ថកិច្ចបានបង្ក្រាបឃាត់ខ្លួនមនុស្សចំនួន១០នាក់ ស្រីចំ នួន០៤នាក់ដែលកំពុងធ្វើ សកម្មភាព ប្រព្រឹត្តិល្បែងស៊ីសងតាម Onling ក្នុងទីតាំងខាងលើក្នុងនោះក៏មានតំណាងម្ចាស់ទីតាំងផ្ទាល់ម្នាក់ផងដែរ ដោយដក ហូតវត្ថុតាងដូចជា កុំព្យូទ័រយួរដៃ១ ០គ្រឿង ,ម៉ាស៊ីនកុំព្យូទ័រចំនួន២ ៥ គ្រឿង តម្លើងរួចហើយ១៩គ្រឿង។

 

ពេលធ្វើការសាកសួរស្រាវជ្រាវរួច រាល់សមត្ថកិច្ចកំពុងរៀបចំសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តបាត់ ដំបង អនុវត្តបន្តតាមនីតិវិធីច្បាប់៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print