អាកាសយានិកស្រីដែលមានរហ័សនាមថា «ស្ត្រីក្លាហានបំផុតលើលោក»

ចែករំលែក៖

នៅពេលដែលទើបតែមានអាយុ​២១ឆ្នាំ​នាង Niloofar Rahmani បានក្លាយជាស្ត្រីអាកាសយា​និកដំបូងគេបង្អស់នៅក្នុងជួរកងទ័ពអាកាសអាហ្វហ្គានីស្ថាន ។ នាងបានស្នងមរតករបស់ឪ​ពុកដើម្បីក្លាយជាដំណាងនៃការតស៊ូសម្បីស្ត្រីក្នុងការចូលរួមកិច្ចការសំខាន់ៗនៅក្នុងសង្គម។ ទាំងនោះជាជំហានដ៏លេចថ្លោរបស់នាង​ហើយក្លាយជាអ្នកល្បីល្បាញក្នុងជួរកងទ័ពអាហ្វហ្គា​នីស្ថាន ។

877774-NiloofarRahmaniAFP-1430287246-434-640x480នាងបានបញ្ចាក់ថា «នេះជាក្តីស្រមៃរបស់ខ្ញុំ ហើយខ្ញុំមិនដែលគិតថា​នឹងបោះបង់​ការងារនេះចោលឡើយ»។នាងក៏ត្រូវបានតែងតាំងជាប្រធានក្រុមហោះហើររបស់កម្លាំងអាកាសអាហ្វហ្គានីស្ថានកាលពីចុងឆ្នាំ​២០១៤ ។

នាង Rahmani ចាប់ផ្តើមល្បីល្បាញនៅឆ្នាំ​២០១៣ ហើយនៅពេលនោះដែរនាងក៏ទទួលរងការ​គម្រាមកំហែងពីជនមិនស្គាល់មុខតាមទូរស័ព្ទថា​«បើមិនចង់ស្លាប់ត្រូវតែបោះបង់ការងារនេះ​ចោល»។ នៅក្នុងឆ្នាំនោះដែរក្រុមតាលីបង់ក៏បានផ្ញើលិខិតមួយឲ្យនាងដោយគម្រាមថា​«នាងឯងមិនទាន់យល់ច្បាស់ពីការគម្រាម។ តាមច្បាប់អ៊ិស្លាម ស្ត្រីមិនអាចធ្វើការឲ្យជនជាតិ​អង់គ្លេសឬអាមេរិកនោះឡើយ បើនាងនៅតែបន្តការងារនោះនាងនឹងគ្រួសារត្រូវស្លាប់ទាំង​អស់» ។

ការគម្រាមកំហែងនោះធ្វើឲ្យគេនឹកឃើញដល់ករណីនាង​Malala Yousafzai ជាស្ត្រីវ័យក្មេងបំផុត​ទទួលបានពានរង្វាន់ណូប៊ែលសន្តិភាពដោយសារតែនាងតស៊ូទាមទារសិទ្ធទៅកាន់សាលា​រៀន​របស់ស្ត្រី ។

ចំណែកគ្រួសាររបស់នាង​បើមិនចង់ក៏បានគាំទ្រដល់ការសម្រេចរបស់នាង មិនត្រឹមតែ​ប៉ុណ្ណោះគ្រួសាររបស់នាងបានផ្លាស់ប្តូរទីលំនៅអត់ឈប់ឈរពីមួយកន្លែងទៅមួយកន្លែងគេច​ពីការតាមសម្លាប់របស់ក្រុមតាលីបង់។ គ្រួសាររបស់នាងត្រូវប្រឈមនៅបញ្ហាជាច្រើន កម្លាំង​ទាហានអាកាសអាហ្វហ្គានីស្ថានបានស្នើរដល់នាង​បោះបង់ការងារនេះតែនាងមិនព្រម ។

កាលពីខែមីនា​ឆ្នាំ​២០១៥ ក្រសួងការបទេសអាមេរិកបានផ្តល់ពាន់រង្វាន់ International Women of Courage មានន័យថា«ស្ត្រីមានភាពក្លាហានបំផុតលើពិភពលោក» ៕

rahmani-was-forced-to-leave-afghanistan-for-2-months

765t4

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print