មីយ៉ាន់ម៉ាត្រូវការជំនួយសង្គ្រោះបន្ទាន់ជួយដល់ជនរងគ្រោះដោយសារទឹកជំនន់

ចែករំលែក៖

មីយ៉ាន់ម៉ាស្ថិតនៅក្នុងកាលៈទេសៈនេះពិតជាត្រូវការជំនួយមនុស្សធម៌អន្តរជាតិ ចូលទៅកាន់ប្រទេសមីយ៉ាន់ម៉ាដើម្បីសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ។ មនុស្សរាប់ម៉ឺននាក់នៅភាគខាងជើងមីយ៉ាន់ម៉ាបាននិងកំពុងទទួលរងគ្រោះដោយសារតែគ្រោះទឹកជំនន់ ។

myanmar-aid

នៅក្នុងទីក្រុងយ៉ាងហ្គូន ពលរដ្ឋ ក៏ដូចអាជ្ញាធរផងដែរបានខិតខំជួយប្រជាពលរដ្ឋរងគ្រោះ ការបរិច្ចាគផ្ទាល់ខ្លួន និងការចែករំលែងរបស់របរប្រើប្រាស់ដទៃផ្សេងទៀតតាមមានតាមបានជូនជំពោះជនរងគ្រោះដែលខ្វះខាត និងត្រូវការយ៉ាងពិតប្រកាដ។ ក្រុមនិស្សិត ក៏ដូចគ្នាដែរបានបង្ហាញពីការសាមគ្គីគ្នា ជួយយកអាសាគ្នាទៅវិញទៅមក ក្នុងគ្រាដែលមានអាសន្នបែបនេះ ។

អ្នកស្ម័គ្រចិត្តដើររៃអង្គាសប្រាក់ដើម្បីជួយដល់ជនរងគ្រោះទឹកជំនន់ម្នាក់ឈ្មោះ Myint Zu បានបញ្ជាក់ថា យើងមានការអាណិតអាសូរចំពោះពួកគេខ្លាំងណាស់ ដូច្នេះហើយបានជាយើងសម្រេចចិត្តជួយពួកគេ ។ ក្នុងរយៈពេល៣ថ្ងៃ ការរៃអង្គាសប្រាក់របស់ពួកគេបានប្រមាណ៦ពាន់ដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភទៅដល់ដៃជនរងគ្រោះ ហើយប្រសិនបើយើងសម្រេចបានតាមផែនការរបស់យើងនោះ យើងនឹងទិញសម្លៀកបំពាក់ ថ្នាំពេទ្យ ម្ហូបអាហារ និងទឹកស្អាតផងដែរជួយដល់ពួកគេ។

ក្រៅពីផ្នែកបុគ្គល ផ្នែកឯកជន អង្គការ សហគ្រាស ក្រុមហ៊ុនឯកជននានាបានជួយឧបត្ថម្ភជំនួយទៅដល់ជនរងគ្រោះនោះ គេនៅឃើញខាងសាលារៀនផងដែរក៏បានដើរប្រមូលលុយកាក់ សម្ភារតិចតួចស្តួចស្តើងតាមមានតាមបានដើម្បីជួយដល់ជនរងគ្រោះផងដែរ ដែលនេះបង្ហាញឲ្យឃើញថា សហគមន៍នៅក្នុងប្រទេសមីយ៉ាន់ម៉ាពិតជាបានយកចិត្តទុកដាក់ ចេះជួយគ្នាក្នុងគ្រាអាសន្ន ដោយមិនប្រកាន់វណ្ណៈ ឬគណបក្សនយោបាយនោះឡើយ ។

ក្រៅពីពលរដ្ឋក្នុងប្រទេសមីយ៉ាន់ម៉ាជួយគ្នាឯងនោះហើយ នៅមានប្រទេសជុំវិញពិភពលោកដូចជា ជប៉ុននិងចិនជាដើមបានផ្តល់ជំនួយជាទឹកប្រាក់រួចហើយដល់ប្រទេសមីយ៉ាន់ម៉ាដើម្បីសង្គ្រោះបន្ទាន់ពលរដ្ឋរងគ្រោះដោយទឹកជំនន់ ។ ចំណែកបណ្តាប្រទេសដទៃផ្សេងទៀត ក៏ដូចជាអង្គការអន្តរជាតិនានាទៀតដែរ ត្រូវគេរំពឹងថា នឹងមិនមើលរំលងនៅក្នុងជួយដល់ប្រទេសមីយ៉ាន់ម៉ាឡើយ ៕

...

ប្រែសម្រួល៖ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print