ចិននឹងបញ្ជូនក្រុមអាវកាសយានិកទៅកាន់ស្ថានីយអាវកាស

ចែករំលែក៖

ចិនបង្ហាញពីមហិច្ឆិតាគ្រប់គ្រងដែនអាវកាស ដែលជាជំហ៊ានចុងក្រោយជួយឲ្យចិនក្លាយជាប្រទេសមហាអំណាចលើពិភពលោកលោកបាន។ នៅពេលនេះវិស័យយោធា និងសេដ្ឋកិច្ចចិនមានភាពរីកចម្រើនយ៉ាងខ្លាំង នៅសល់តែវិស័យអាវកាសទៀតប៉ុណ្ណោះ។ នៅពេលដែលចិនគ្រប់គ្រងបានទាំងស្រុងហើយនោះមហាអំណាចអាមេរិកក៏ត្រូវព្រួយបារម្ភផងដែរ។

បន្ទាប់ពីបានបាញ់បញ្ជូនបន្ទប់ពិសោធន៍អវកាសប្រកបដោយជោគជ័យនៅយប់ថ្ងៃព្រហស្បតិ៍ទី១៥ ខែកញ្ញា មក យានអវកាសដែលចិនគ្រោងនឹងបាញ់បញ្ជូនទៅដាក់ក្នុងតារាវិថីក្នុងឆ្នាំ២០២២ គឺជាយានអវកាសដែលអាចផ្ទុកអវកាសយានិកបានដល់ទៅ ៦នាក់ និងដែលអាចស្ថិតក្នុងតារាវិថីបានយ៉ាងតិច ១០ឆ្នាំ។

តើអ្វីទៅជាខ្សែបន្ទាត់ព្រំដែននៃមហិច្ឆតាអវកាសរបស់ចិន? នេះជាសំណួរដែលនៅមិនទាន់មានចម្លើយជាក់ច្បាស់នៅឡើយទេ។

អ្វីដែលគេដឹង វិស័យអវកាសរបស់ចិនបាននឹងកំពុងបន្តបោះជំហ៊ានទៅមុខគួរឲ្យកត់សម្គាល់។ កំណត់សម្គាល់មួយទៀត ចិនបានចូលប្រឡូកក្នុងវិស័យអវកាសតែម្នាក់ឯងដោយគ្មានសហការណ៍ជាមួយប្រទេសណាទេ។ បន្ទាប់ពីបានផ្តើមសាងសង់ស្ថានីយ៍អវកាស ចិនកំពុងសាងសង់យានអវកាសដែលអាចអនុញ្ញាតឲ្យមនុស្សស្នាក់នៅបាន។

តាមផែនការ បន្ទប់ Module ទី១ នឹងចាប់ផ្តើមផ្គុំឡើងនៅរង្វង់ឆ្នាំ២០១៨ ហើយគ្រោងនឹងដាក់ឲ្យដំណើរការជាផ្លូវការនៅឆ្នាំ២០២២។ មួយវិញទៀត យានអវកាសស្នាក់នៅអាចនឹងនាំអវកាសយានិកដល់ទៅ ៦នាក់ដោយចែកចេញជាពីរក្រុម និងដែលអាចបំពេញបេសកកម្មស្រាវជ្រាវរបស់ខ្លួនបានរយៈពេលជាង ១ឆ្នាំ៕

1-1 1-2

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print