ក្រុមហ៊ុនបច្ចេកវិទ្យា BookMeBus ដែលផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ដោយអាចកក់និងទិញសំបុត្ររថយន្តក្រុងតាមបណ្តាញអុីនធើណិត និងកម្មវិធីទូរស័ព្ទដៃ ប្រកាសការប្តេជ្ញាដ៏មុតមាំមួយដើម្បីជួយដល់ប្រជាពលរដ្ឋជាច្រើនរយពាន់នាក់ក្នុងការធ្វើដំណើរទៅកាន់ស្រុកកំណើតពីទីក្រុងភ្នំពេញក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌពីថ្ងៃទី៣០ កញ្ញាដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៦។
លោក ជា ឡង់ដា ប្រធានប្រតិបត្តិ ក្រុមហ៊ុនបច្ចេកវិទ្យា BookMeBus បានថ្លែងប្រកបដោយមោទនភាពថា៖ «ខ្ញុំសង្ឃឹមថា សេវាកក់សំបុត្ររថយន្តក្រុងតាមបណ្តាញអុីនធើណិតរបស់ BookMeBus នឹងផ្តល់តម្លៃដ៏ល្អដល់ អតិថិជនក្នុងអំឡុងពេលបុណ្យជាតិដ៏សំខាន់នេះ តាមការសហការជាមួយនឹង ក្រុមហ៊ុនរថយន្តក្រុងជាច្រើនក៏ដូចជា ការផ្តល់ព័ត៌មានអំពីតម្លៃសំបុត្រប្រកបដោយតម្លាភាព។»
ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋខ្មែរ ជាពិសេសកម្មករ កម្មការនី ពលរដ្ឋចំណាកស្រុកដែលមកធ្វើការរកចំណូលនៅ ទីក្រុងភ្នពេញ តែងជួបការលំបាកក្នុងការធ្វើដំណើរទៅកាន់ស្រុកកំណើតនៅពេលមានពិធីបុណ្យជាតិធំៗ។ បើទេាះជាផ្លូវថ្នល់និងការធ្វើដំណើរតាមរថយន្តក្រុងកាន់តែប្រសើរ តែតម្លៃសំបុត្ររថយន្តក្រុងធ្វើដំណើរតែងតែទុក កង្វល់ដ៏ធំមួយសម្រាប់ពួកគេ។ ក្នុងអំឡូងពេលបុណ្យជាតិដូចជា បុណ្យភ្ជុំបិណ្ឌ តម្រូវការនៃការកក់និងទិញសំបុត្រ រថយន្តក្រុងគឺខ្ពស់ជាងថ្ងៃធម្មតា។ ពីឆ្នាំមុនៗ ដោយសារតម្រូវការខ្ពស់ បូកផ្សំនិងមិនទាន់មានបណ្តាញព័ត៌មានដែល ប្រមូលផ្តុំជារួមនូវតម្លៃសំបុត្ររថយន្តក្រុងផងនេាះ ការកំណត់តម្លៃខ្ពស់ខុសប្រក្រតីតែងកើតជារៀងរាល់ឆ្នាំ។
ដើម្បីចូលរួមចំណែកដល់ប្រជាពលរដ្ឋក្នុងការកក់សំបុត្ររថយន្តក្រុងធ្វើដំណើរទៅកាន់ខេត្តក្រុងទូទាំងប្រទេសកម្ពុជា ក្រុមហ៊ុនបច្ចេកវិទ្យា BookMeBus ប្រកាសនូវយុទ្ធនាការមួយដោយសហការជាមួយនឹងក្រុមហ៊ុនរថយន្តក្រុងជាច្រើន ក្នុងបំណងរក្សាតម្លៃដ៏សមរម្យសម្រាប់អតិថិជន។ យុទ្ធនាការនេះមានឈ្មេាះថា #BusPriceChallenge។
នៅលើគេហទំព័ររបស់ BookMeBus.com ប្រជាពលរដ្ឋក៏អាចងាយនឹងទទួលយកបញ្ជីតម្លៃសំបុត្ររថយន្តក្រុង។ បណ្តុំព័ត៌មាននៅលើគេហទំព័រដែលអាចបើកមើលបានតាមបណ្តាញអុីនធើណិត ឬតាមកម្មវិធីទូរស័ព្ទដៃនេះ នឹងជួយសម្រួលដល់ប្រជាពលរដ្ឋជាច្រើនពាន់នាក់នៅពេលឈប់សម្រាកពីការងារ ហើយអាចធ្វើដំណើរទៅកាន់ ស្រុកកំណើតជួបជុំសាច់ញាតិនិងមិត្តភក្តិនៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌ។
ដើម្បី៖
ទទួលយកបញ្ជីតម្លៃសំបុត្ររថយន្តក្រុង កក់និងទិញសំបុត្ររថយន្តក្រុងសូមចូលទៅកាន់គេហទំព័រ
https://bookmebus.com/
ទាញយកកម្មវិធី BookMeBus
https://bookmebus.com/apps