អន្តរជាតិ ៖ សេចក្ដីស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុតរបស់ម្ដាយបានលាក់ទុកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
ឳពុកនិងម្តាយគឺជាគ្រូបង្រៀនមុនគេបង្អស់របស់កូនៗ។ ពេលកុមារភាព Qi XinនាំXi Jinping ទៅទិញសៀវភៅតាមបណ្ណាគារដែលនិយាយអំពីរឿង Yue Fei បន្ទាប់ពីទិញសៀវភៅហើយ ម្តាយបានប្រាប់ Xi Jinping ដ៏វ័យក្មេងអំពីរឿងរ៉ាវ “បម្រើប្រទេសជាតិដោយភក្តីភាព”និង “ម្តាយYue Feiសាក់ពាក្យ” ។លោក Xi Jinping ធ្លាប់រំលឹកថា៖ “កាលនោះខ្ញុំបានសួរថា ការសាក់ពាក្យលើខ្នង ឈឺណាស់! ម្តាយខ្ញុំក៏ប្រាប់ថា ពិតជាឈឺខ្លាំងមែន តែចងចាំក្នុងចិត្តហើយ។ខ្ញុំចងចាំពាក្យ បម្រើប្រទេសជាតិដោយភក្តីភាព ចាប់ពីពេលនោះរហូតដល់បច្ចុប្បន្ន ដែលបានក្លាយជាគោលដៅដែលខ្ញុំខិតខំតស៊ូពេញមួយជីវិតផងដែរ។ ”
នាខែមករា ឆ្នាំ១៩៦៩ លោកXi Jinping ដែលកាលនោះអាយុមិនដល់១៦ឆ្នាំបានដឹកស្ពាយវ៉ាលីចាកចេញពីផ្ទះធ្វើដំណើរទៅកាន់ភូមិLiangjiahe ដែលស្ថិតនៅទីឆ្ងាយដាច់ស្រាយនៃខេត្តស្រានស៊ី ដើម្បីបម្រើការងារក្នុងភូមិរយៈពេល៧ឆ្នាំ។ម្តាយរបស់លោកXi Jinpingឈ្មោះQiXinបានដេរកាបូបម្ជុលជូនកូនប្រុស ដោយបានប៉ាក់អក្សរពណ៌ក្រហមចំនួនបី៖ ចិត្តរបស់ម៉ែ។កាបូបបាក់ធំដូចបាតដៃនេះបង្ហាញពីការភ្ជាប់ចិត្តរវាងម្តាយនិងកូន។
ដោយសារបានធំធាត់ឡើងក្នុងគ្រួសារដែលមានឥរិយាបថដ៏ល្អ លោក Xi Jinping តែងតែចាត់ទុកប្រជាជនជាអាទិភាព។ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ លោកបានប្រកាន់ខ្ជាប់នូវគោលការណ៍អំពី “ការបង្កើតសុភមង្គលជូនចំពោះប្រជាជនជាសមិទ្ធផលអភិបាលកិច្ចដ៏ធំបំផុត” និង “ការស្រឡាញ់ប្រជាជនដូចស្រឡាញ់ឪពុកម្តាយរបស់លោក” ព្រមទាំងនាំមកនូវផលប្រយោជន៍ចំពោះប្រជាជននិងដឹកនាំប្រជាជនទៅរកជីវភាពរស់នៅកាន់តែល្អប្រសើរ”៕
ប្រភព ៖ (CCFR)











