អត្តពលិកចេញទៅប្រកួតកីឡាអាស៊ីឆ្នេរខ្សាច់នៅវៀតណាមមិនទាន់មានអនុក្រឹត្យនិងប្រកាសអន្តរក្រសួងស្តីពីប្រាក់រង្វាន់ទេ

ចែករំលែក៖

ភ្នំពេញ៖ ប្រាក់រង្វាន់គឺការលើកទឹកចិត្តដ៏សំខាន់មួយសម្រាប់អត្តពលិកគ្រប់រូបដែលចេញទៅប្រកួតកីឡាអន្តរជាតិនានាតាមរយៈការណ៍ស្នើសុំគោលការរបស់ក្រសួងអប់រំយុវជននិងកីឡា ប៉ុន្តែព្រឹត្តិការណ៍ប្រកួត កីឡាអាស៊ីឆ្នេរខ្សាច់ឬហៅថា (Asia Beach Games ) នេះក្រសួងមិនទាន់បានស្នើសុំ កញ្ចប់ថវិកាប្រាក់រង្វាន់នៅឡើយទេ ពីព្រោះការប្រកួតនេះទើបតែបានបង្កើតឡើងកាល ពីឆ្នាំ២០០៨ ដោយក្រុមប្រឹក្សាកីឡាអាស៊ីដែលធ្វើឡើងក្នុងគោលបំណងសម្រាប់ទាក់ទាញភ្ញៀវទេសចរដោយមិនផ្តោតទៅលើប្រភេទកីឡាអូឡាំពិកឡើយ ។

ចំពោះកីឡាករកីឡាការិនីកម្ពុជាដែលត្រូវបានក្រសួងអប់រំយុវជន និងកីឡាបញ្ជូនឲ្យទៅចូលរួមប្រកួតកីឡាអាស៊ីឆ្នេរខ្សាច់លើកទី៥នៅទីក្រុងដាណាង ប្រទេសវៀត ណាមនាពេលដ៏ខ្លីខាងមុខនេះនៅមិន ទាន់មានអនុក្រឹត្យ ឬក៏ប្រកាសអន្តរក្រសួងណាមួយបញ្ជាក់ពីប្រាក់រង្វាន់សម្រាប់ជ័យលាភីចំណាត់ថ្នាក់មេដាយនោះទេ។ ជា មួយគ្នានេះដែរ លោក ហង់ ជួនណារ៉ុន រដ្ឋ មន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបាន បង្ហើបឲ្យដឹងក្នុងឱកាសដែលលោកបាន អនុញ្ញាតឲ្យប្រតិភូ និងកីឡាករកីឡាការិនីចេញទៅប្រកួតកីឡាអាស៊ីឆ្នេរខ្សាច់នៅ ប្រទេសវៀតណាមចូលជួបសម្តែងការ គួរសម និងជម្រាបលានារសៀលថ្ងៃទី១៩ខែកញ្ញា ឆ្នាំ២០១៦នៅស្តីការក្រសួងអប់រំនោះលោករដ្ឋមន្ត្រីបានបញ្ជាក់ថា ព្រឹត្តិការណ៍ កីឡាអន្តរជាតិមួយចំនួនយើងមានអនុក្រឹត្យ និងប្រកាសអន្តរក្រសួងរួចហើយស្តីពីប្រាក់ឧបត្ថម្ភរង្វាន់លើកទឹកចិត្តកីឡាករកីឡាការិនីដែលដណ្តើមបានមេដាយមកជូនជាតិមាតុភូមិពីលើឆាកអន្តរជាតិនោះ។ ដោយ ឡែកព្រឹត្តិការណ៍ប្រកួតកីឡា Asia Beach Games នេះយើងនៅមិនទាន់មានការស្នើសុំណាមួយដើម្បីផ្តល់ប្រាក់រង្វាន់ជូនដល់ម្ចាស់ជ័យលាភីនៅឡើយទេ។ ទន្ទឹមនឹងការបង្ហើបឲ្យដឹងរបស់លោករដ្ឋមន្ត្រីខាងលើនេះ លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃ អគ្គនាយកដ្ឋានកីឡា និងលោកវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាឆ្លើយយ៉ាងស្របគ្នាថាចាំពេលក្រោយក៏បានដែរ ។

គួរបញ្ជាក់ថា កម្ពុជាបញ្ជូនកីឡាចំនួន៥ប្រភេទកីឡាឲ្យទៅចូលរួមប្រកួតកីឡាអាស៊ីឆ្នេរខ្សាច់លើកទី៥នៅប្រទេសវៀតណាមចាប់ពីថ្ងៃទី២៤ ខែកញ្ញាដល់ថ្ងៃទី៣ខែតុលាឆ្នាំ២០១៦ ដែលមានអត្តពលិក គ្រូបង្វឹកមន្ត្រីកីឡានិងថ្នាក់ដឹកនាំសរុប៦២នាក់ ក្នុងម្នាក់ចាយប្រាក់៥០ដុល្លារក្នុង ១ថ្ងៃសម្រាប់កីឡាករកីឡាការិនីទៅចូល រួមប្រកួតខាងលើនេះ៕

%e1%9e%9b%e1%9f%84%e1%9e%80-%e1%9e%92%e1%9e%b7%e1%9e%93-%e1%9e%9c%e1%9e%b7%e1%9e%85%e1%9e%b7%e1%9e%8f%e1%9f%92%e1%9e%9a14317506_905547089549508_622191071288710569_n

...

ដោយ៖ សារីម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print