វិភាគព័ត៌មានអន្តរជាតិ៖ សង្គ្រាមឬសន្តិភាពពិភពលោកនាពេលអនាគតអាស្រ័យទៅលើលោកស្រី គ្លីនតុន ឬ ដូណាល់ ត្រាំ

ចែករំលែក៖

សង្គ្រាមនៅលើពិភពលោកទាំងនៅក្នុង តំបន់មជ្ឈិមបូព៌ាឬតំបន់អាស៊ីប៉ាស៊ីហ្វិកគឺអាស្រ័យទៅលើអាមេរិកដែលជាប្រទេស មហាអំណាច។ ទាំងនោះហើយបានជាគេចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើការបោះឆ្នោត នៅអាមេរិកដែលមានបេក្ខភាព ដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋនិងលោក ស្រី ហីុលឡារី គ្លីនតុន មកពីគណបក្សប្រជា ធិបតេយ្យ។

ក្រុមអ្នកវិភាគបញ្ជាក់ថា ប្រសិនបើលោក ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីនោះគឺ សង្គ្រាមអាចនឹងបន្តកើតឡើង ហើយពិភព លោកមិនមានសុខសន្តិភាពឡើយ។ កន្លង មកឲ្យតែគណបក្សសាធារណរដ្ឋជាប់ឆ្នោត សង្គ្រាមវាយប្រហារតែងតែកើតមានឡើងជានិច្ចតាំងពីជំនាន់លោកប៊ូស(ឪពុក)រហូត ដល់លោកប៊ូស(កូន)ហើយពេលនេះបេក្ខ ភាព ដូណាល់ ត្រាំ ក៏បានប្រកាសថា នឹងដាល់ឲ្យចំកណ្តាលមុខរុស្ស៊ីនិងចិនប្រសិនបើគាត់ជាប់ឆ្នោតនោះ។

ភាពតានតឹងនៅក្នុងតំបន់មជ្ឈិមបូព៌ា ត្រូវបានគេចាត់ទុកថា ជាការរៀបចំឡើង របស់អាមេរិកក្នុងការគ្រប់គ្រងនៅតំបន់នោះក៏ដូចជាកម្ចាត់ប្រទេសណាដែល ហ៊ានប្រឈមមុខជាមួយអាមេរិកដោយ បើកចំហ។ ភាពតានតឹងរវាងអុីរ៉ង់នឹងអារ៉ាប៊ីសាអ៊ូឌីតក៏មានការលូកដៃពីអាមេរិក ផងដែរ។

ដោយសារតែអាមេរិកមិនអាច កម្ចាត់អុីរ៉ង់ដោយផ្ទាល់នោះទើបឱ្យប្រទេស ជាដៃគូដែលជាប្រទេសទិញអាវុធពីអាមេ រិកច្រើនបំផុតកម្ចាត់អុីរ៉ង់ជំនួស។

សកម្មភាពរបស់អាមេរិកនាពេលនេះបានធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយនានារបស់ រុស្ស៊ីបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនកំពុង តែត្រៀមលក្ខណៈសម្រាប់សង្គ្រាមលោក លើកទី៣ ជាសង្គ្រាមកម្ចាត់ប្រទេសណា ដែលប្រឆាំងអាមេរិក ។

ជាច្រើនខែកន្លងមកអ្នកឯកទេសយោធានិងក្រុមអ្នកស្រាវជ្រាវបានព្រមានថា សង្គ្រាមលោកលើកទី៣នឹងកើតឡើងក្នុងពេលឆាប់ៗខាងមុខ។ កាលពីខែមិថុនា កន្លងទៅមន្ទីរបញ្ចកោណអាមេរិកបាន ព្រមានដល់បណ្ដាមេដឹកនាំយោធាអាមេ រិកថា បញ្ហាសន្ដិសុខប្រព័ន្ធនឹងធ្វើឱ្យផ្ទុះ សង្គ្រាមជាទ្រង់ទ្រាយធំក្លាយទៅជាសង្គ្រាមលោកលើកទី៣។

មួយវិញទៀតស្ថានភាពនៅក្នុងតំបន់ មជ្ឈិមបូព៌ាពិសេសសង្គ្រាមនៅក្នុងប្រទេស ស៊ីរីអាចបង្កឱ្យមានសង្គ្រាមលោកកើតឡើង ចាប់ផ្ដើមចេញពីអាមេរិកនិងរុស្ស៊ី។ មហា អំណាចយោធាប្រទេសទាំង២វិះផ្ទុះសង្គ្រាម នឹងគ្នាកាលពីទសវត្សទី៩០។

កាលពីចុងសបា្ដហ៍កន្លងទៅបណ្ណាល័យ សន្ដិសុខជាតិនៃសាកលវិទ្យាល័យ George Washington បានប្រកាសរបាយការណ៍ចារ កម្មអាមេរិកកាលពីទសវត្សទី៩០ធ្វើឱ្យ មនុស្សជាច្រើនព្រួយបារម្ភយ៉ាងខ្លាំងពី សង្គ្រាមអាមេរិក-រុស្ស៊ី ដែលអាចកើតមាន ឡើង។ នៅក្នុងរបាយការណ៍នោះអាមេរិកនិងសូវៀតនឹងផ្ទុះសង្គ្រាមបរមាណូនឹងគ្នាដែលជាដំណាក់កាលគ្រោះថ្នាក់ដល់ពិភពលោកទាំងមូល។

នៅខែវិច្ឆិកា ឆ្នាំ១៩៨៣ អាមេរិក និងសម្ពន្ធមិត្ដណាតូបានធ្វើសមយុទ្ធជាទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាននៅភាគកណ្ដាល តំបន់អឺរ៉ុប។ ការធ្វើសមយុទ្ធនោះកើតឡើង ចំពេលដែលអាមេរិកនិងសហភាពសូវៀតកំពុងតែប្រឈមមុខតានតឹងដាក់គ្នា។ មិនត្រឹមតែប៉ុណ្ណោះណាតូបានបញ្ជូនគ្រាប់បែក បរមាណូទៅកាន់តំបន់ភាគខាងលិចប្រទេស អាល្លឺម៉ង់ដែលសហភាពសូវៀតចាត់ទុកថា បានត្រៀមវាយប្រហារទៅលើប្រទេស របស់គេ។

នៅក្នុងឆ្នាំ១៩៨៣នោះដែរ សហភាព សូវៀតរងការចោទប្រកាន់ថា បានបាញ់ ទម្លាក់យន្ដហោះដឹកអ្នកដំណើររបស់កូរ៉េ ខាងត្បូងដែលសូវៀតចាត់ទុកថា ជាយន្ដ ហោះស៊ើបការណ៍។ ប្រធានាធិបតីអាមេ រិកពេលនោះលោក Ronald Reagan បាន ថ្កោលទោសសូវៀតថា ជារបបព្រៃផ្សៃ។ ចំណែកភាគីសូវៀតវិញបានចោទប្រកាន់ប្រធានាធិបតីអាមេរិក និងមន្ដ្រីអាមេរិកថា ជាក្រុមឆ្កួតលេលានិងជាអ្នកទោស។

ក្នុងស្ថានភាពតានតឹងខាងលើទីក្រុង មូស្គូបានយល់ច្រឡំថា ការធ្វើសមយុទ្ធបាញ់ គ្រាប់ពិតរបស់ណាតូជាការបិទបាំងគម្រោង វាយប្រហារទៅលើសូវៀតពីអាមេរិក ដោយគ្រាប់បែកបរមាណូ។ ទាំងនោះហើយ ទើបសហភាពសូវៀតចេញបញ្ជាឱ្យកម្លាំងទាហានត្រៀមធ្វើសង្គ្រាមបរមាណូក្នុង រយៈពេលខ្លីបំផុតពី២០ម៉ោងនៅសល់តែ៣០នាទីប៉ុណ្ណោះ សង្គ្រាមវាយប្រហារដោយ គ្រាប់បែកបរមាណូនឹងកើតឡើង។ កាំជ្រួច មីស៊ីលបំពាក់ក្បាលគ្រាប់បរមាណូរបស់សហភាពសូវៀតបានត្រៀមរួចរាល់នៅចាំតែពេលវេលានិងបញ្ជាពីថ្នាក់លើប៉ុណ្ណោះ។ ជាមួយគ្នានោះសូវៀតបានកោះហៅកម្លាំងទាហានបម្រុងនិងបញ្ជូនកម្លាំងទាហានជួរមុខទៅកាន់តំបន់ជាប់អឺរ៉ុបខាងកើត។

ចំណែកប្រទេសលោកខាងលិចវិញបាន ត្រៀមលក្ខណៈទប់ទល់នៅតំបន់ភាគខាងកើតប្រទេសប៉ូឡូញដោយបញ្ជូនកម្លាំង ទាហាននិងសព្វាវុធជាច្រើនទៅទីនោះ ដើម្បីទប់ទល់ជាមួយសហភាពសូវៀត។
បើប្រៀបធៀបនឹងពេលបច្ចុប្បន្នរុស្ស៊ី និង អាមេរិកកំពុងប្រឈមមុខតានតឹងដាក់គ្នាអាចផ្ទុះសង្គ្រាម បរមាណូគ្រប់ពេលវេលា។ អ្វីដែលគេព្រួយបារម្ភនាពេលនេះគឺកម្លាំងទាហានអាកាសអាមេរិក និងរុស្ស៊ីបានបើកការវាយប្រហារនៅក្នុងប្រទេសស៊ីរីដូចគ្នា ប៉ុន្ដែគោលដៅខុសគ្នាគឺរុស្ស៊ីជួយដល់រដ្ឋាភិបាលស៊ីរី ចំណែកអាមេរិកជួយដល់ក្រុមប្រឆាំងរដ្ឋាភិបាលស៊ីរី។

សកម្មភាពផ្ទុយគ្នានៅលើដែនអាកាស តែមួយរវាងកម្លាំងរុស្ស៊ីនឹងអាមេរិក បើសិនជាធ្វេសប្រហែសបន្ដិចនោះសង្គ្រាមនឹងកើត ឡើងជាមិនខាន។ សង្គ្រាមនៅក្នុងប្រទេស ស៊ីរីមិនអាចឈានដល់ទីបញ្ចប់នៅឡើយ ដោយសារតែប្រទេសមហាអំណាចខ្វែង គំនិតគ្នាក្នុងការដោះស្រាយ ជាពិសេសជោគ វាសនារបស់ប្រធានាធិបតី អាល់អាសាដ ដែលជាមេដឹកនាំក្បាលរឹង។

ពេលនេះអាមេរិកបញ្ជូនកម្លាំងពិសេស ផ្ទាល់ដីទៅដាក់ពង្រាយនៅប្រទេសស៊ីរីដើម្បី ជួយក្នុងបេសកកម្មប្រឆាំងក្រុមភេរវកម្មរដ្ឋអ៊ិស្លាម ខណៈដែលមហាអំណាចនៅតែខ្វែងគំនិតគ្នាមិនទាន់ដាច់ស្រឡះទៅលើជោគវាសនារបស់ប្រធានាធិបតីស៊ីរីលោកបាសា អាល់អាសាដ ។

ការសម្រេចចិត្ដបញ្ជូនកងទ័ពពិសេស ក្នុងទ្រង់ទ្រាយតូចរបស់អាមេរិកនៅពេល នេះជាការបង្ហាញឱ្យឃើញបន្ថែមទៀត ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីន តោននៅក្នុងការប្រយុទ្ធប្រឆាំងទៅលើក្រុម អ៊ិស្លាមបង្កើតរដ្ឋដែលក្រុមនេះបាន និង កំពុងគ្រប់គ្រងដែនដីភាគច្រើនរបស់ស៊ីរី បើទោះបីជាអាមេរិកបានធ្វើប្រតិបត្ដិការ តាមដែនអាកាសនៅទីនោះរយៈពេល ជាងមួយឆ្នាំទៅហើយយ៉ាងណាក៏ដោយ។

សេតវិមានបានច្រានចោលរាល់ការ ចោទប្រកាន់ដែលថាលោកប្រធានាធិបតី អាមេរិក បារ៉ាក់ អូបាម៉ា ព្រងើយកន្ដើយ ចំពោះសកម្មភាពកងកម្លាំងទ័ពដែល ប្រយុទ្ធប្រឆាំងជាមួយក្រុមអ៊ិស្លាមបង្កើត រដ្ឋនោះ ហើយការបញ្ជូនកងកម្លាំងទាំង នេះដើម្បីធ្វើសកម្មភាពផ្ដល់ប្រឹក្សានិងហ្វឹកហ្វឺន។ អ្នកនាំពាក្យសេតវិមាន Josh Earnest បានថ្លែងថា នយោបាយរបស់យើង មិនមានការផ្លាស់ប្ដូរនោះឡើយ។ កងកម្លាំង ទាំងនេះមិនចូលរួមប្រយុទ្ធដោយផ្ទាល់ នោះទេ៕

88531728_hi031757035

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print