ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប្រាប់ថា ម្ចាស់ទីតាំងស្តុកឈើនិងស្តុកកាកសំណល់ប្រេងឆាខូចគុណភាពខុសច្បាប់នឹងត្រូវអនុវត្តតាមផ្លូវច្បាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ លោក មាស ច័ន្ទ ពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បន្ទាយមានជ័យប្រាប់ឱ្យដឹងថា ម្ចាស់ឃ្លាំងស្តុកឈើខុសច្បាប់ជាច្រើនម៉ែត្រគូបនិងស្តុកកាកសំណល់ប្រេងឆាខូចគុណភាព ហាមឃាត់ខុសច្បាប់នឹងត្រូវអនុវត្តតាមផ្លូវច្បាប់មិនឱ្យរួចខ្លួននោះទេ ។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចទីតាំងស្តុកប្រហុកមួយកន្លែងដែលនាំទៅប្រទេសថៃ ត្រូវបានសមត្ថកិច្ចចម្រុះ ដឹកនាំដោយ លោក សុខ កែវបណ្ឌិត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបានចុះទៅបង្រ្កាប និង ឆែកឆេរត្រួតពិនិត្យ ក្នុងឃ្លាំង ស្ថិតនៅ ភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ សមត្ថកិច្ចរកឃើញ ឈើប្រភេទលេខ១ រួមមានឈើឈ្លីក និង សុក្រំ ចំនួន៩៣ដុំ ស្មើនឹងជាង៣០ម៉ែត្រគូប ស្តុកទុកខុសច្បាប់ ដែលគេសង្ស័យឈ្មួញធ្វើជំនួញបម្រុងនាំចេញទៅប្រទេសថៃ។ ទន្ទឹមនោះសមត្ថកិច្ចក៏បានរកឃើញកាកសំណល់ប្រេងឆាដែលប្រើប្រាស់រួចខូច គុណភាព គេសង្ស័យបម្រុងយកទៅកែច្នៃប្រើប្រាស់ឡើងវិញ បង្កឱ្យខូចសុខភាពអ្នក ទទួលទានសរុបចំនួន៨.៥១០លីត្រច្រក ក្នុងធុងចំណុះ២០០លីត្រដែល មាន៣៧ ធុងនិងច្រកក្នុងប៊ីដុង៣៧ប៊ីដុង ។ មន្រ្តី ជំនាញក៏បានរកឃើញ អំបិលគ្មានជាតិ អ៊ីយ៉ូតសរុបទម្ងន់ជាង១០តោនផងដែរ ។

ឈើ ប្រេងឆាខូចគុណភាព និងអំបិល គ្មានជាតិអ៊ីយ៉ូតទាំងនោះ ត្រូវបានលោកព្រះរាជអាជ្ញារងបញ្ជាឱ្យសមត្ថកិច្ចដកហូតយកមករក្សាទុកដើម្បីចាត់ការតាមផ្លូវ ច្បាប់ ។

ឈ្មួញម្ចាស់ឃ្លាំងខាងលើត្រូវបានសមត្ថកិច្ចប្រាប់ឱ្យដឹងថាជាមន្រ្តីយោធាជាន់ខ្ពស់ម្នាក់ ដែលមានឥទ្ធិពលខ្លាំងនៅក្នុងតំបន់នោះផងដែរ ។ ឈ្មួញរូបនោះឈ្មោះ តឹក ប៊ុនធឿន ហៅតុល រស់នៅក្នុងខេត្តបន្ទាយមានជ័យនោះតែម្តង ។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចចុះ បង្រ្កាបបានឱ្យដឹងថា ក្នុងអំឡុងសមត្ថកិច្ចចុះទៅទីតាំងឃ្លាំងរបស់ឈ្មួញតឹក ប៊ុន ធឿន ហៅតុល មុនដំបូងឈ្មួញរូបនោះ ប្រើពាក្យសម្តីមិនគប្បីដាក់សមត្ថកិច្ចហើយបាន និយាយអួតអាងយកឈ្មោះអភិបាលខេត្តបន្ទាយមានជ័យប្រើប្រាស់ក្នុងគោលបំណងឱ្យសមត្ថកិច្ចខ្លបខ្លាចក្នុងអំពើខុសច្បាប់ របស់ខ្លួន ។ ប៉ុន្តែលោកសួនបវរអភិបាលខេត្តបន្ទាយមានជ័យបានបំភ្លឺតាមហ្វេស ប៊ុករបស់លោកថាលោកគ្មានជាប់ពាក់ព័ន្ធនិងទៅជួយអន្តរាគមន៍អំពើខុសច្បាប់នោះ ទេមានតែជំរុញឱ្យសមត្ថកិច្ចចុះបង្រ្កាបអំពើ ខុសច្បាប់នេះ ៕

img_3221 img_3203 img_3205 img_3210 img_3213

...

ដោយ៖ សំវិច្ឆិកា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print